បរទេស៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius JR បានលើកឡើងថា ប្រសិនបើថ្ងៃណាមួយរូបគេត្រូវចាកចេញពី Real Madrid នោះ រូបគេនឹងជ្រើសរើសការត្រឡប់មកកាន់ក្លិបចាស់ Flamengo វិញតែមួយគត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មុនទទួលបានជោគជ័យមកដល់សព្វថ្ងៃ គឺ Vinicius បានចាប់ផ្តើមចេះលេងបាល់ទាត់ដំបូងហ្វឹកហាត់ក្នុងយុវជនថ្នាលរបស់ Flamengo ពីចន្លោះឆ្នាំ ២០០៦-២០១៧ មុនតម្លើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ ២០១៧ លុះដល់ឆ្នាំ ២០១៨ រូបគេក៏ត្រូវបាន Real Madrid ចុះហត្ថលេខា និង ល្បីល្បាញមកដល់ពេលបច្ចុប្បន្ន។

ទាក់ទងនឹងរឿងខាងលើ Vinicius បាននិយាយថា៖
ខ្ញុំគិតថា ខ្ញុំអាចនឹងនៅជាមួយ Real Madrid ពេញមួយអាជីពរបស់ខ្ញុំ ប៉ុន្តែ ក្លិបក្នុងបេះដូង និង ជីវិតរបស់ខ្ញុំ គឺ Flamengo៕

ប្រភព៖ sportskeeda