Aguero ថា Messi នឹងទៅជួយអាហ្សង់ទីននៅពាន World Cup 2026 តែគាត់នឹងជួបបញ្ហាមួយនេះ

//s9.kh1.co/04/04902fb2da75d9a60ed2254faa3f914a509c30f4.jpg
បាល់ទាត់

 ០៨-វិច្ឆិកា-២០២៤ ៨ព្រឹក · ១៦ ម៉ោងមុន

Aguero ថា Messi នឹងជួយអាហ្សង់ទីនក្នុងពាន WC 2026 មែន តែ គាត់នឹងជួបបញ្ហាមួយនេះ

អាហ្សង់ទីន៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន លោក Sergio Aguero បានទស្សទាយន៍ថា Lionel Messi នឹងមានវត្តមានចូលរួមការប្រកួតពានរង្វាន់ World Cup 2026 ប៉ុន្តែ លោកក៏ជឿជាក់ថា នៅពេលនោះមកដល់ កម្រិតលេងរបស់ Messi នឹងមិនដូចពីមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/a0/a056707e69ad9790752e7ad0d69575441822562f.jpg

ជាការពិតណាស់ បើយើងបកក្រោយបន្តិចទៅកាន់កាលពីឆ្នាំ ២០២២ គឺ Messi បានរួមចំណែកជួយឲ្យ អាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ពោល ក្នុងមួយព្រឹត្តិការណ៍នោះ គេរកបាន ៧គ្រាប់ Assist ៣ដង និង ជាប់ឈ្មោះជាកីឡាករល្អៈជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។

យ៉ាងណាមិញ ព្រឹត្តិការណ៍ World Cup បន្ទាប់នឹងចូលមកដល់នៅក្នុងឆ្នាំ ២០២៦ ខាងមុខ ប៉ុន្តែ នៅពេលនេះយើងមិនទាន់ដឹងនៅឡើយទេ ថា Messi នឹងសម្រេចចិត្តចូលរួមជួយក្រុមបន្ត រឺក៏ សម្រេចចិត្តចូលនិវត្តន៍ក្នុងពេលណាមួយ ខណៈ ទម្រាំ World Cup ឆ្នាំ ២០២៦ មកដល់ពេលនោះ រូបគេនឹងមានវ័យរហូតដល់ទៅ ៣៩ឆ្នាំ។

ក្នុងនោះទាក់ទងនឹងរឿងខាងលើ Aguero បាននិយាយថា៖

ខ្ញុំគិតថា Messi នឹងចូលរួមការប្រកួត World Cup ឆ្នាំ ២០២៦។ យ៉ាងណាក៏ដោយ គាត់នឹងមិនអាចក្លាយជា Messi ដែលយើងធ្លាប់បានឃើញនោះទេ ប៉ុន្តែ គាត់អាចធ្វើបានប្រសិនបើអ្នកបញ្ជូនបាល់ឲ្យគាត់ឲ្យបានល្អ និង ផ្តល់បាល់ Free Kick ទៅកាន់គាត់៕

លោក Sergio Aguero
https://s9.kh1.co/__image/w=650,h=488,q=100/14/14143e8b39d913e8ee0a5491313d7d7d983c3d12.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T