សោកស្តាយណាស់! Messi និយាយបែបនេះក្រោយបរាជ័យមិនអាចជួយ I.Miami ឡើងទៅកាន់វគ្គបន្តក្នុងការប្រជែងយកពានលីគកំពូលអាមេរិក

//s9.kh1.co/82/82c6c83195939b59e30d21590ee0aa730d0f987d.jpg
បាល់ទាត់

 ១២-វិច្ឆិកា-២០២៤ ៩ព្រឹក · ២ ថ្ងៃមុន

Messi និយាយបែបនេះក្រោយបរាជ័យមិនអាចជួយ I.Miami ឡើងទៅកាន់វគ្គបន្តក្នុងការប្រជែងយកពានលីគកំពូលអាមេរិក

អាមេរិក៖ ខ្សែប្រយុទ្ធក្លិប Inter Miami កីឡាករ Lionel Messi ហាក់បង្ហាញអំពីអារម្មណ៍សោកស្តាយដែលរូបគេមិនអាចជួយក្រុមឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្នុងការប្រជែងយកពានរង្វាន់លីគកំពូលអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/aa/aa3846f76d50494f4c2b376668a6b0c0888293c2.png

ជាការពិតណាស់ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ គឺ Inter Miami បានប្រកួតចាញ់ Atlanta United ក្នុងលទ្ធផល ២ទល់នឹង៣ សរុបទាំងពីរជើង ៦ទល់នឹង៥ អស់ឱកាសឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ពោលហាវអាវត្រឹមវគ្គ ១៦ក្រុម។

ជុំវិញបរាជ័យខាងលើ ក្នុងនាមជាប្រធានក្រុមធំ Messi បាននិយាយថា៖

រដូវកាលមួយដែលយើងរីកចម្រើនជាមួយគ្នាជាធ្លុងមួយបានបញ្ចប់ ទោះបីជាយើងសម្រេចបានគោលដៅមួយចំនួន ប៉ុន្តែ យើងចង់បានលើសពីនេះទៀត។ អរគុណដល់អ្នករាល់គ្នាសម្រាប់ការគាំទ្រ។  ឥឡូវនេះ ពួកយើងនឹងរៀបចំដើម្បីត្រលប់មកវិញកាន់តែខ្លាំងនៅឆ្នាំក្រោយ៕

កីឡាករ Lionel Messi
https://s9.kh1.co/__image/w=650,h=366,q=100/01/01243d63e18edb6986c29b6adbf76321d4b85635.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T