បរទេស៖ កីឡាកររបស់ Manchester United ២ រូប រួមមាន Marcus Rashford និង Casemiro បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ក្រោយពួកគេបានហ្វឹកហាត់ថ្ងៃដំបូងជាមួយគ្រូបង្វឹកថ្មីលោក Ruben Amorim។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តាមរយៈស្ថានភាពបែបនេះ វាបានធ្វើឱ្យអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលបន្តិច ដោយសារអំឡុងពេលពួកគេស្ថិតនៅក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការចាស់លោក Erik ten Hag ពួកគេមិនសូវបានបង្ហាញពីភាពរីករាយបែបនេះទេ ប៉ុន្តែនៅពេលគ្រូថ្មីចូលមកដល់ អ្វីៗហាក់មានការកែប្រែច្រើន ដោយ Rashford និង Casemiro រូបគេហាក់មានភាពរីករាយជាខ្លាំង ជាមួយការហ្វឹកហាត់ថ្ងៃដំបូងជាមួយលោក Amorim។
ទាក់ទងនឹងរឿងខាងលើ Casemiro បានបង្ហោះរូបភាពដោយស្នាមញញឹម និងសំណេរថា៖ "ការហ្វឹកហាត់ចំណុចកំពូលថ្ងៃនេះ"។
ចំណែក Rashford វិញបានបង្ហោះរូបដោយស្នាមញញឹមដូចគ្នា និងបានសរសេរថា៖ "វគ្គកំពូលថ្ងៃនេះ"៕
ប្រភព៖ បរទេស