អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ruben Amorim ជឿជាក់ថា កីឡាករ Noussair Mazraoui នឹងក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងក្រុមរបស់លោក បន្ទាប់ពីលោកបានមើលឃើញពីការលេងរបស់គេក្នុងការប្រកួតទល់នឹង Ipswich Town កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Ipswich កាលពីយប់មិញនេះ គឺ ជាការការប្រកួតដំបូងរបស់ លោក Amorim ក្នុងការកាន់តំណែងនៅ Man UTD ខណៈ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១ទល់នឹង១ ចែកគ្នាម្នាក់មួយពិន្ទុ ខណៈ និយាយពី Mazraoui វិញ រូបគេត្រូវបានអ្នកចាត់ការថ្មីខាងលើដាក់ឲ្យលេងជាជម្រើសដំបូង បង្ហាញខ្លួនបានពេញ ៩០នាទី។
ទាក់ទងនឹងរឿងខាងលើ លោក Amorim បាននិយាយថា៖
Mazraoui ពិតជាឆ្លាតណាស់។ ខ្ញុំគិតថា គាត់ជាកីឡាករដ៏សំខាន់របស់ពួកយើង គាត់អាចលេងបានគ្រប់ទីតាំង។ ប្រភេទកីឡាករបែបនេះ គឺ ពិតជាសំខាន់ណាស់សម្រាប់អនាគតរបស់ក្រុមយើង៕

ប្រភព៖ metro