ឆន្ទៈណាស់! ខ្សែប្រយុទ្ធ Man UTD រូបនេះ ថា បើគ្រូដាក់ឲ្យគេលេងជាអ្នកចាំទី ក៏គេអាចលេងបានដែរ

//s9.kh1.co/11/11b0bbd24efcfafaa47d5f0f099b340980c73244.jpg
បាល់ទាត់

 ០៤-ធ្នូ-២០២៤ ១០ព្រឹក · ២ ថ្ងៃមុន

ខ្សែប្រយុទ្ធ Man UTD រូបនេះ ថា បើគ្រូដាក់ឲ្យគេលេងជាអ្នកចាំទី ក៏គេអាចលេងបានដែរ

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប​ Manchester United កីឡាករ Amad Diallo បានលើកឡើងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់អ្វីៗគ្រប់យ៉ាងជូនក្រុមនៅលើទីលាន ទោះបីជាអ្នកចាត់ការតម្រូវឲ្យរូបគេលេងជាអ្នកចាំទីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=449,q=100/d1/d112aeeecfaa9779a0e389cbc957ca5dad21300d.webp

ជាការពិតណាស់ Amad Diallo ដែលបច្ចុប្បន្នមានវ័យ ២២ ឆ្នាំ រូបគេគឺជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យខ្ពស់បំផុតម្នាក់ ប៉ុន្តែកាលពីមុន រូបគេគឺពុំសូវមានឱកាសចូលលេងច្រើននោះទេ រហូតទាល់តែលោក Van Nistelrooy ចូលដឹកនាំ Man UTD ជាគ្រូបណ្តោះអាសន្ន ៤ ប្រកួត ទើបរូបគេទទួលបានឱកាសចូលលេងញឹកញាប់ រហូតបង្ហាញសមត្ថភាពកាន់តែល្អខ្លាំងឡើងៗមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក Amorim ជាក់ស្តែងថ្មីៗនេះ ក្នុងជ័យជម្នះលើ Everton ៤ទល់នឹង០ រូបគេក៏បានរួមចំណែក Assists ២លើកផងដែរ។

ទាក់ទងនឹងរឿងខាងលើ Amad Diallo បាននិយាយថា៖

កន្លែងណាក៏ដោយដែលអ្នកចាត់ការដាក់ខ្ញុំឲ្យលេង ខ្ញុំនឹងត្រៀមប្រយុទ្ធដើម្បីក្រុម។ ខ្ញុំ​មិន​មាន​បញ្ហាអ្វីទេ​ក្នុង​ការ​លេង​ជា​ខ្សែ​បម្រើ​ស្លាប​ស្តាំ ឬ​ តួនាទីកីឡាករលេខ 10 ខ្ញុំ​អាច​លេង​បាន​គ្រប់​ទីតាំងទាំងអស់។ ដូច​ដែលខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​ចាត់​ការ​អ៊ីចឹងថា ប្រសិន​បើ​អ្នក​ត្រូវ​ការ​ខ្ញុំ​លេងជា​អ្នក​ចាំ​ទី ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព៕

កីឡាករ Amad Diallo
https://s9.kh1.co/__image/w=650,h=366,q=100/fb/fb0e6fa2cb265014eb8d6221f2bc4d46418766cd.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T