បរទេស៖ ខ្សែប្រយុទ្ធស្លាបស្តាំរបស់ក្រុមជម្រើសជាតិ កម្ពុជា កីឡាករ Nick Taylor បានបង្ហោះសារដោយភាពជឿជាក់លើក្រុមរហស្សនាមគោព្រៃ ទោះយប់មិញបានបាត់បង់ ៣ ពិន្ទុយ៉ាងសំខាន់ពីការប្រកួតទល់នឹងក្រុម សិង្ហបុរី ក៏ដោយ ហើយជាមួយគ្នានេះខ្សែប្រយុទ្ធរបស់ ស្វាយរៀង រូបនេះ ក៏បានលើកទឹកចិត្តដល់អ្នកចាំទី វីរៈ ដារ៉ា ផងដែរ ថាគាត់នៅតែជឿជាក់លើ ដារ៉ា ១០០០% បន្ទាប់ពីរូបគេបានភ្លាត់ធ្វើឱ្យរបូតគ្រាប់បាល់ ២ គ្រាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតក្រៅដីទល់នឹងក្រុមជម្រើសជាតិ សិង្ហបុរី កាលពីល្ងាចថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមជម្រើសជាតិ កម្ពុជា បានបរាជ័យក្នុងលទ្ធផលទាំងមិនអស់ចិត្ត ២ ទល់នឹង ១ ខណៈ ២ គ្រាប់ដែល កម្ពុជា របូត គឺសុទ្ធសឹងតែកើតឡើងពីការធ្វេសប្រហែសរបស់អ្នកចាំទីដៃទី ១ វីរៈ ដារ៉ា ទាំង ២ គ្រាប់។
ក្រោយបញ្ចប់ការប្រកួតយប់មិញ Nick Tylor ដែលជាមិត្តរួមក្រុមរបស់ វីរៈ ដារ៉ា ទាំងនៅក្លិប និងជម្រើសជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖