បរទេស៖ ក្លិបបិសាចក្រហម Manchester United បានបញ្ចេញតម្លៃយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការដាក់លក់ខ្សែប្រយុទ្ធស្លាប Marcus Rashford នៅទីផ្សារដោះដូរកីឡាករខែ មករា ឆាប់ៗខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRashford គឺជាកីឡាករ ដែលបានដុះចេញពីថ្នាលយុវជនរបស់ Man UTD ផ្ទាល់តែម្តង ហើយចាប់តាំងពីរូបគេ ត្រូវបានតម្លើងមកកាន់ឈុតធំរបស់ក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យ មួយនេះកាលពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន រូបគេបង្ហាញខ្លួនសរុបបានចំនួន ៤២៥ ប្រកួត និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ១៣៨ គ្រាប់។
នៅរដូវកាលនេះ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ ហាក់មិនស្ថិតស្ថេរនោះទេ ទោះបីជាកិច្ចសន្យារបស់រូបគេនៅសល់រហូតដល់ឆ្នាំ ២០២៨ ក៏ដោយ ក្នុងនោះបើយោងតាមការចុះផ្សាយដោយអ្នកកាសែតប្រចាំស្ថាប័ន Daily Mail លោក Chris Wheeler បានឱ្យដឹងថា Man UTD បានកំណត់តម្លៃផ្ទេរសម្រាប់ Rashford រួចរាល់ហើយនៅក្នុងទីផ្សារដោះដូរខែ មករា ខាងមុខ ពោលគឺក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៥១ លានដុល្លារអាមេរិក)។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈតម្លៃនេះ វាត្រូវបានគេនិយាយថា គឺពិតជាតម្លៃទាបខ្លាំងណាស់ នេះបើផ្អែកតាមសមត្ថភាពរបស់ Rashford បច្ចុប្បន្ន ប៉ុន្តែ Man UTD គឺត្រូវការលុយជាបន្ទាន់ ដើម្បឱ្យលោក Ruben Amorim នាំចូលកីឡាករថ្មី ដើម្បីកែលម្អក្រុមឱ្យបានប្រសើរជាងនេះ៕
ប្រភព៖ Sportbible