បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា ចង់ដាក់លក់កីឡាកររបស់ខ្លួនចំនួន ៥ នាក់នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ដើម្បីប្រមូលថវិការដោះស្រាយវិបត្តិហិរញ្ញវត្ថុ ដែលក្លិបកំពុងជួបប្រទះ ខណៈប្រធានក្លិបលោក Joan Laporta បានប្រាប់ទៅនាយកផ្នែកកីឡាលោក Deco ថាធ្វើយ៉ាងណាត្រូវលក់កីឡាករទាំង ៥ នាក់នោះចេញឱ្យបានទំហំទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ឬប្រមាណជា (៨៣ លានដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេស SPORT បានឱ្យដឹងថា កីឡាករទាំង ៥ នាក់ ដែល Barcelona ទំនងជានឹងលក់ចេញនៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ មានដូចជា Andreas Christensen, Eric Garcia, Pablo Torre, Frenkie de Jong និង Ansu Fati។
គួរបញ្ជាក់ថា កីឡាករទាំង ៥ នាក់ខាងលើ ភាគច្រើនសុទ្ធតែនឹងអស់សុពលភាពកុងត្រាជាមួយ Barcelona នៅចុងខែ មិថុនា ឆ្នាំ ២០២៦ លើកលែងតែ Fati ម្នាក់ប៉ុណ្ណោះ ដែលនៅសល់កុងត្រាដល់ចុងខែ មិថុនា ឆ្នាំ ២០២៧៕
ប្រភព៖ Sportskeeda