បរទេស៖ អ្នកកាសែតប្រចាំ Manchester United លោក Andy Mitten បានទម្លាយថា កីឡាករ Marcus Rashford តែងតែមានបញ្ហារកាំរកូសជាមួយអ្នកចាត់ការក្រុមមុនៗ ខណៈនៅក្នុងរជ្ជកាលជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim នេះ រូបគេក៏កំពុងមានបញ្ហាដូចគ្នានេះទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងពីរឿងបច្ចុប្បន្ន ដែល Rashford កំពុងមានបញ្ហាជាមួយលោក Amorim គឺបានចាប់ផ្តើមដំបូង ដោយសារអ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ បានដកឈ្មោះរូបគេចេញកាលពីជំនួបទល់នឹង Manchester City កាលពីពីរ បី សប្តាហ៍មុន ហើយបន្ទាប់មកលោក Amorim បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចដកឈ្មោះខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ចេញ គឺដោយសារលោកធ្វើតាមការវាយតម្លៃនៅពេលហ្វឹកហាត់។
យ៉ាងណាមិញ បន្ទាប់ពីរឿងនេះកើតឡើង បានធ្វើឱ្យ Rashford បាត់មុខពីបញ្ជីឈ្មោះរបស់ Man UTD អស់ ៣ ប្រកួតមកហើយ ហើយទន្ទឹមនឹងនេះបានធ្វើឱ្យគេសង្ស័យថា ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះអាចនឹងត្រូវចាកចេញពីទឹកដី Old Trafford នៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខទៀតផង៕
ប្រភព៖ Sportskeeda