បរទេស៖ ខ្សែប្រយុទ្ធរបស់ Marcus Rashford របស់ Manchester United ត្រូវបានគេរាយការណ៍ថា បានបិដិសេធសំណើផ្ទេររបស់ក្លិបចំនួន ៣ នៅទីផ្សារដោះដូរកីឡាករខែ មករា នេះ ស្របពេលដែលមានសេចក្តីរាយការណ៍មួយទៀតថា គោលដៅធំរបស់គេ គឺចង់ផ្លាស់ទៅកាន់ក្លិបយក្ស អេស្ប៉ាញ Barcelona។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរដូវកាលថ្មី ២០២៤-២០២៥ នេះ ហាក់មិនមែនជារដូវកាលដ៏ល្អទាល់តែសោះសម្រាប់ Rashford ដោយថ្មីៗនេះរូបគេទើបតែមានរឿងល្អក់កករជាមួយនឹងអ្នកចាត់ការថ្មីលោក Ruben Amorim បន្ទាប់ពីលោកបានដកឈ្មោះរូបគេចេញប៉ុន្មានប្រកួត ហើយជាមួយគ្នានេះ ក៏មានព័ត៌មានបានចុះផ្សាយថា រូបគេចង់ចាកចេញពីទឹកដី Old Trafford ដែលជាទ្រនំនៃការចាប់ផ្តើមអាជីពរបស់គេផងដែរ។
ទៅបីជាគេចង់ចាកចេញក៏ពិតមែន ប៉ុន្តែថ្មីៗនេះសារព័ត៌មានបរទេស Sportbible បានចុះផ្សាយថា Rashford បានច្រានចោលសំណើរបស់ក្លិបចំនួន ៣ របស់ក្លិបមកពីលីគ Saudi Pro League និងលីគ Turkish Super Lig របស់ តួកគី។
យ៉ាងណាមិញ យោងតាមប្រភពដដែលបានចុះផ្សាយថា Rashford គឺត្រូវបានគេអះអាងថា គាត់គឺចង់ផ្លាស់ទៅចូលរួមជាមួយ Barcelona ជាងក្រុមណាៗទាំងអស់។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនៅក្នុងខណៈពេលនេះ ទោះបីជា Barca ចង់បានរូបគេវិញក៏ដោយ ក៏ការផ្ទេរមិនអាចកើតឡើងបានដែរ ព្រោះក្រុមអ្នកមានបុណ្យឥឡូវនេះកំពុងជាប់គាំងមិនអាចចុះឈ្មោះកីឡាករថ្មីចូលក្រុមបាន ដោយសារពួកគេជួបប្រទះបញ្ហាហិរញ្ញវត្ថុ តួយ៉ាងដូចជា Dani Olmo ជាដើម៕
ប្រភព៖ Sportbible