អារ៉ាប៊ីសាអូឌីត៖ ខ្សែប្រយុទ្ធក្លិប Al-Hilal កីឡាករ Neymar JR បានលើកឡើងថា រូបគេយល់ស្របតាមការលើកឡើងរបស់ Cristiano Ronaldo ដែលបាននិយាយថា លីគកំពូលអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នមានកម្រិតខ្ពស់ជាង លីគកំពូលបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាពេលថ្មីៗនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Globe Soccer Awards គឺ Ronaldo បានបញ្ចេញមតិជាច្រើនដែលទាក់ទងនឹងបាល់ទាត់ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុត គឺ គាត់បានលើកឡើងថា លីគរបស់ អារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកទី ៣១ គឺល្អជាងលីគ បារាំង ដែលស្ថិតនៅលេខរៀងទី ៥។

ក្នុងនោះ ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយថា៖
ខ្ញុំយល់ស្របជាមួយ Ronaldo។ បច្ចុប្បន្ននេះ លីគអារ៉ាប៊ីសាអូឌីត មានកម្រិតលើ Ligue 1។ កម្រិតនៃ Saudi Pro League កំពុងតែកើនឡើង កីឡាករក៏កាន់តែរីកចម្រើន។ យ៉ាងណា Ligue 1 ក៏មានចំណុចខ្លាំងរបស់ពួកគេ និង កម្រិតខ្ពស់ដូចគ្នា៕

ប្រភព៖ Fabrizio Romano




