បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ នេះ ក្រុម Benfica របស់ ព័រទុយហ្គាល់ បានបើកទ្វាកីឡដ្ឋាន Estadio do Sport Lisbon e Benfica របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមភ្ញៀវ Barcelona ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Benfica ក្នុងលទ្ធផល ៥ ទល់នឹង ៤។
ក្នុងនោះខាងក្រុម ៥ គ្រាប់របស់ Barcelona គឺរកបានដោយ Robert Lewandowski ២ គ្រាប់ គឺនៅនាទីទី ១៣ (P) និង ៧៨ (P) ចំណែក Raphinha រកបាន ២ គ្រាប់ផងដែរ គឺនៅនាទីទី ៦៤ និង ៩០+៦ និង ១ គ្រាប់ទៀត គឺរកបាន Eric Garcia នៅនាទីទី ៨៦។
រីឯ ៤ គ្រាប់របស់ Benfica វិញ គឺរកបានដោយកីឡាករ Vangelis Pavlidis ៣ គ្រាប់ គឺនៅនាទីទី ២, ២២ និង ៣០ (P) និងមួយគ្រាប់ទៀត គឺកើតឡើងតាមរយៈការធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Barca កីឡាករ Ronald Araujo។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ Barcelona បន្តឈរនៅលេខរៀងទី ២ នៃតារាងចំណាត់ថ្នាក់ UCL ដដែល ក្រោយឆ្លងកាត់ ៧ ប្រកួត ពួកគេឈ្នះ ៦ និងចាញ់ ១ មាន ១៨ ពិន្ទុ ដោយឡែកក្រុម Benfica វិញ គឺកំពុងឈរនៅលេខរៀងទី ១៨ ក្រោយឆ្លងកាត់ ៧ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ១ និងចាញ់ ៣ មាន ១០ ពិន្ទុ៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖