អេស្ប៉ាញ៖ អ្នកចាំទីក្លិប Barcelona កីឡាករ Wojciech Szczesny បានរំលងឈ្មោះរបស់ Cristiano Ronaldo ដោយបានចុចឈ្មោះ Lamine Yamal ជា កីឡាករដែលមានបច្ចេកទេសខ្ពស់បំផុតដែលគេធ្លាប់បានប្រទះឃើញក្នុងអាជីពបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងវ័យ ១៧ឆ្នាំ Lamine Yamal កំពុងតែកសាងកិត្តិនាមរបស់គេក្នុងបាល់ទាត់ តាមរយៈការមានទេពកោសល្យលេងបាល់ទាត់ដ៏អស្ចារ្យ ទាំងកម្លាំង ការបញ្ចប់ទី ការអូសញាក់បាល់ ដ៏បុិនប្រសប់។
ទាក់ទងនឹងរឿងខាងលើ Szczesny បាននិយាយថា៖
ខ្ញុំធ្លាប់បានលេងជាមួយ Ronaldo, Buffon, Ozil ជាដើម ប៉ុន្តែ Lamine Yamal ជា កីឡាករដែលមានបច្ចេកទេសខ្ពស់បំផុតដែលខ្ញុំធ្លាប់បានឃើញ។ អ្វីដែលគាត់បានធ្វើអំឡុងពេលហ្វឹកហាត់ គឺ មិនគួរឲ្យជឿ៕

ប្រភព៖ Sportskeeda