បរទេស៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានទម្លាយឲ្យដឹងថា លោក Ronaldo Nazario និង Ronaldinho គឺ ជានិមិត្តរូបរបស់គាត់កាលពីកុមារភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងវ័យ៤០ឆ្នាំ Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករល្អជាងគេម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ខណៈ កិត្តិនាមរបស់គេត្រូវបានយុវជនជំនាន់ក្រោយយកគំរូតាមដើម្បីដើរនៅលើវិថីបាល់ទាត់មួយនេះ សូម្បីតែកីឡាករបច្ចុប្បន្នក៏ដោយ ដូចជា Vinicius Junior និង Kylian Mbappe ជាដើម។
ទាក់ទងនឹងរឿងខាងលើ Ronaldo បានរៀបរាប់ពីនិមិត្តរូបរបស់ខ្លួនកាលពីកុមារភាពយ៉ាងដូច្នេះថា៖
ខ្ញុំអាចនិយាយបានថា Ronaldo Nazario និង Ronaldinho គឺ ជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំធំធាត់ឡើងដោយទស្សនាអ្នកទាំំងពីរលេងបាល់ទាត់៕

ប្រភព៖ sportskeeda