នោះ! អតីតកីឡាករ Barca រូបនេះ ថា គេគ្មានថ្ងៃពាក់អាវរបស់ R.Madrid ឡើយ

//s9.kh1.co/2e/2eada519954a1a68c1b9bc63faeaa884b42829ca.jpg
បាល់ទាត់

 ០៣-មីនា-២០២៥ ៣ព្រឹក · ៩ ថ្ងៃមុន

អតីតកីឡាករ Barca រូបនេះ ថា គេគ្មានថ្ងៃពាក់អាវរបស់ R.Madrid ឡើយ

អេស្ប៉ាញ៖ អតីតខ្សែការពាររបស់ Barcelona លោក Gerard Pique បានលើកឡើងចំៗថា គេគ្មានថ្ងៃពាក់ឯកសណ្ឋានរបស់ Real Madrid ឡើយ ក្នុងកាលៈទេសៈណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/3e/3e7631d51da95a6d206c9d24d3f7fb15ab22736b.jpg

ជាការពិតណាស់ Pique បានលើកឡើងបែបនេះ ក្នុងនាមរូបគេជាកីឡាករ និង ជាវីរបុរសរបស់ Barcelona ដែលធ្លាប់ប្រកបអាជីពជាមួយក្រុមតាំងតែពីក្រុមយុវជនថ្នាលពីចន្លោះឆ្នាំ ១៩៩៧-២០០៤ និង តម្លើងមកកាន់ក្រុមឈុតធំពីឆ្នាំ ២០០៨-២០២២ ខណៈ រូបគេតែងតែជាមុខព្រួញរបស់អ្នកគាំំទ្រក្រុមគូប្រជែង Real Madrid ក្នុងការប្រកួត El Classico ម្តងៗ។

ទាក់ទងនឹងរឿងខាងលើ Pique បាននិយាយថា៖

ខ្ញុំនឹងគ្មានថ្ងៃពាក់អាវរបស់ Real Madrid ឡើយក្នុងមួយជីវិតរបស់ខ្ញុំ។ ទោះបីជាខ្ញុំទទួលបានអាវពីកីឡាកររបស់ពួកគេក៏ដោយ ក៏ ខ្ញុំមិនបានគិតថានឹងពាក់វាដែរ៕

លោក Gerard Pique
https://s9.kh1.co/__image/w=650,h=434,q=100/7e/7ec94ce2501625c4a81e4a5f56ac5c510c7876dc.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T