អេស្ប៉ាញ៖ ខ្សែបម្រើប្រយុទ្ធរបស់ Real Betis កីឡាករ Isco បានចេញមុខបង្ហោះសារសុំទោសអ្នកគាំទ្រ Real Madrid ទាំងអស់ បន្ទាប់ពីរូបគេបានអបអរគ្រាប់បាល់ទល់នឹងក្រុមអធិរាជស ក្នុងនាមជាអតីតកីឡាកររបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២៦ នៃក្របខណ្ឌ La Liga គឺ Real Betis បានសាងភាពភ្ញាក់ផ្អើលតាមរយៈការវាយបកយកឈ្នះ Real Madrid ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ Isco បានរួមចំណែក Assist មួយគ្រាប់ និង ស៊ុតបញ្ចូលទីមួយគ្រាប់ ប៉ុន្តែ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺ ក្រោយរកគ្រាប់បាល់បញ្ចូលទីបាន ស្រាប់តែ Isco ដែលធ្លាប់លេងឲ្យ Real Madrid ពីចន្លោះឆ្នាំ ២០១៣-២០២២ បានអបអរគ្រាប់បាល់នោះយ៉ាងសប្បាយរីករាយ ដែលបានធ្វើឲ្យអ្នកគាំំទ្រក្រុមអធិរាជសមួយចំនួនខឹងសម្ប៉ានឹងគេជាខ្លាំង។
ទាក់ទងនឹងរឿងខាងលើ Isco បានចេញមកសុំទោសអ្នកគាំទ្រ Real Madrid យ៉ាងដូច្នេះថា៖
ខ្ញុំចង់សុំអភ័យទោសទៅកាន់អ្នកគាំទ្រក្រុម Real Madrid ទាំងអស់សម្រាប់ការអបអររបស់ខ្ញុំបន្ទាប់ពីការស៊ុតបញ្ចូលទី។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ និង សុំទោសម្តងទៀត។ Real Madrid និង អ្នកគាំទ្ររបស់ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច៕
