អុញនោះ! ក្រោយធ្លាក់ចេញពីពាន FA CUP លោក Amorim ថា គោលដៅ Man UTD គឺ ចង់ឈ្នះពានរង្វាន់ធំមួយនេះ

//s9.kh1.co/73/737bab86eeb0db37e15e1d78a24ec83771b116fc.jpg
បាល់ទាត់

 ០៣-មីនា-២០២៥ ៤ព្រឹក · ៩ ថ្ងៃមុន

ក្រោយធ្លាក់ចេញពីពាន FA CUP លោក Amorim ថា គោលដៅ Man UTD គឺ ចង់ឈ្នះពានរង្វាន់ធំមួយនេះ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ruben Amorim បានលើកឡើងថា គោលដៅធំរបស់លោកជាមួយក្រុមបិសាចក្រហម គឺ ការឈ្នះពានរង្វាន់ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/4a/4aaccc896b33c41983c309be61d1e053b569c1ad.jpg

ជាការពិតណាស់ លោក Amorim បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ Man UTD បានធ្លាក់ចេញពីពានរង្វាន់ FA CUP ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Fulham ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈ ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើ ត្រូវថ្មោងខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Amorim បាននិយាយថា៖

គោលដៅធំ គឺ ការឈ្នះពានរង្វាន់ Premier League។ ខ្ញុំមិនដឹងថាវាត្រូវប្រើពេលវេលាយូរប៉ុណ្ណាទើបយើងអាចធ្វើបាននោះទេ ប៉ុន្តែ នេះជាគោលដៅរបស់ពួកយើង មានបញ្ហាអ្វីក៏ដោយ យើងនឹងបន្តដំណើរទៅមុខ៕

លោក Ruben Amorim
https://s9.kh1.co/__image/w=650,h=434,q=100/99/99ad21df976748b40f106cfdb153c07a71f64e71.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T