បរទេស៖ ខ្សែបម្រើការពារក្លិប Arsenal កីឡាករ Declan Rice បានធ្វើការជ្រើសរើសម្នាក់រវាង Lionel Messi និង Cristiano Ronaldo ខណៈ ក្នុងអាជីពបាល់ទាត់ រូបគេធ្លាប់បានលេងទល់នឹង Ronaldo ប៉ុន្តែ មិនធ្លាប់បានលេងទល់នឹង Messi ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លើសពីមួយទសវត្សរ៍ទៅហើយ ដែល Messi និង Ronaldo តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នា ហើយ អ្នកទាំងពីរធ្លាប់បានឈ្នះនូវពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ឯកត្តជន Ballon D'or ដែលបូកចូលគ្នា គឺ ឈ្នះដល់ទៅ ១៣ សម័យ។

យ៉ាងណាមិញ នៅពេលដែលគេឲ្យជ្រើសរើសកីឡាករល្អជាងគេម្នាក់រវាង Messi និង Ronaldo គឺ Rice បាននិយាយថា៖
សម្រាប់ខ្ញុំ គឺ Messi ប៉ុន្តែ វាជាសំណួរដ៏ពិបាកចំពោះ អ្វីដែល Ronaldo និង Messi បានធ្វើនាពេលកន្លងមក គឺ នឹងគ្មានអ្នកណាធ្វើបានដូចទៀតទេ។ យ៉ាងណាក៏ដោយ អ្វីដែល Messi បានធ្វើជាមួយបាល់ទាត់ ខ្ញុំគិតថា នឹងមិនមានកីឡាករណាដែលអាចធ្វើដូចគាត់បានទៀតនោះទេ៕


