ចុមមើលនិយាយ! ប្រធាន La Liga ថា ក្លិបមួយនេះប៉ិនរិះគន់អាជ្ញា​​កណ្ដាល រាល់សប្តាហ៍

//s9.kh1.co/24/24cc94fdbd210e55abb0a0104b99b526fe54f4d9.jpg
បាល់ទាត់

 ០៩-ឧសភា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

ប្រធាន La Liga ថា គ្រប់ក្លិបទាំងអស់មួយឆ្នាំ មួយឆ្នាំគេរិះគន់រឿងអាជ្ញាកណ្តាលយ៉ាងច្រើន ២លើក តែ ក្លិបមួយនេះវិញរិះគន់រាល់សប្តាហ៍

អេស្ប៉ាញ​៖ ប្រធាននៃលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas បានលើកឡើងថា ជាទូទៅក្នុងមួយរដូវកាល គ្រប់ក្លិបទាំងអស់បានរិះគន់ពីបញ្ហាអាជ្ញាកណ្តាល មួយដង ទៅពីរដង ប៉ុន្តែ សម្រាប់ Real Madrid ពួកគេរិះគន់អាជ្ញាកណ្តាលរៀងរាល់សប្តាហ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Javier Tebas
  លោក Javier Tebas
Real Madrid
Real Madrid

ជាការពិតណាស់ ប៉ុន្មានរដូវកាលចុងក្រោយនេះ យើងតែងតែសង្កេតឃើញថា Real Madrid មានបញ្ហាជាមួយអាជ្ញាកណ្តាលប្រចាំការប្រកួត ជាក់ស្តែងពេលខ្លះ កីឡាករមានជម្លោះជាមួយអាជ្ញាកណ្តាលនៅលើទីលានតែម្តង ដូចករណីថ្មីៗនេះដែល Antonio Rudiger ត្រូវបានគេពិន័យ ៤ប្រកួត ចំពោះការបង្ហាញកាយវិការមិនសមរម្យដាក់លោកអាជ្ញាកណ្តាល និង បញ្ហាជាច្រើនទៀតកើតឡើងជាបន្តបន្ទាប់រវាង ក្រុមអធិរាជស និង លោកអាជ្ញាកណ្តាល។

Real Madrid
Real Madrid

ហេតុនេះហើយ ទើបប្រធានក្លិប La Liga លោក Javier Tabas បាននិយាយចំៗតែម្តង ថា ក្លិបផ្សេងៗមួយឆ្នាំគេលើកឡើងមិនពេញចិត្តពីអាជ្ញាកណ្តាល តែម្តង ឬ ពីរដងទេ ប៉ុន្តែ Real Madrid វិញ រិះគន់រាល់សប្តាហ៍តែម្តង៕

Real Madrid
Real Madrid
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T