៥លានបានហើយ! Arsenal កំពុងសម្លឹងចង់បាន កីឡាករ Chelsea ម្នាក់នេះ

//s9.kh1.co/01/0192f9551eb9911447f1ed669fa3e5bfecb28455.jpg
កីទ្បា

 ០៦-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

Kepa ជាអ្នកចាំទីផ្លាស់មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០១៨

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងចង់បាន អ្នកចាំទី Kepa Arrizabalaga ពីក្លិបតោខៀវ Chelsea។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kepa 
Kepa 

 Kepa ជាអ្នកចាំទីផ្លាស់មកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ២០១៨ ដោយក្នុងនោះនៅរដូវកាលដំបូងគេលេងបាន៥៤ប្រកួត និងជួយឲ្យក្រុមឈ្នះពាន Europa League តែបន្តបន្ទាប់មក Kepa ហាក់ធ្លាក់ដៃ ទើបរូបគេ ត្រូវក្លិប Chelsea ដាក់ឲ្យ Real Madrid ខ្ចីជើងកាលពីឆ្នាំ២០២៣ មុននឹងបន្តទៅ Bournemouth នៅឆ្នាំ២០២៤។

Kepa
Kepa

ខណៈនោះដែរ Arsenal កំពុងចង់បាន អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះមករួមក្រុមក្រោយការចាកចេញរបស់ Neto ទៅ ប៉ុន្តែភាគីលោក Mikel Arteta ចង់ទិញ Kepa ក្នុងតម្លៃត្រឹមតែ៥លានផោន(ស្មើនឹងប្រមាណ ៦.៧លានដុល្លារ)តែប៉ុណ្ណោះខណៈដែល Chelsea ពុំទាន់ជូនដំណឹងទៅវិញនោះឡើយ៕

Kepa
Kepa
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T