Yamal ផ្ដាំទៅ ខ្ញីចាស់ Ronaldo បែបនេះ ក្រោយអេស្ប៉ាញឡើងវគ្គផ្ដាច់ព្រ័ត្រប៉ះព័រទុយកាល់ ថ្ងៃ៩

//s9.kh1.co/00/00b407bc66041bb8eb08cf02e856c19730c0c6b6.jpg
កីទ្បា

 ០៦-មិថុនា-២០២៥ ១ល្ងាច · ២១ ម៉ោងមុន

ក្រោយចប់ការប្រកួតទល់នឹងបារាំងរួចមកYamal បានបង្ហាញការយល់ឃើញទាក់ទងនឹងការលេងទល់នឹង Cristiano Ronaldo

កីឡា៖ ខ្សែប្រយុទ្ធកំពុងឡើងកូដ Lamine Yamal គឺជាតារាឆ្នើមម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ នាពេលបច្ចុប្បន្ន ដោយស្ថិតក្នុងវ័យត្រឹម១៨ឆ្នាំ Yamal ត្រូវអ្នកគាំទ្រនិងកីឡាករដូចគ្នាសរសើរមិនដាច់ពីមាត់ ដោយអ្នកខ្លះថែមទាំងយកគេទៅប្រៀបធៀបនឹង Lionel Messi ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal 
Lamine Yamal 

កាលពីយប់ឈានចូលថ្ងៃទី៦ខែមិថុនាកន្លងទៅនេះ Yamal ក៌បានបន្តរះនៅលើទីលានយ៉ាងភ្លឺចិញ្ចាច បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ជួយ អេស្ប៉ាញ កក់កៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ដោយអេស្ប៉ាញបានទម្លាក់បារាំង ត្រឹមលទ្ធផល ៥ ទល់នឹង៤ ។

ការប្រកួតរវាង អេស្ប៉ាញ និង បារាំង
ការប្រកួតរវាង អេស្ប៉ាញ និង បារាំង
ការប្រកួតរវាង អេស្ប៉ាញ និង បារាំង
ការប្រកួតរវាង អេស្ប៉ាញ និង បារាំង

នេះមានន័យថា អេស្ប៉ាញនឹងត្រូវឡើងទៅចួបជាមួយ ក្រុមជម្រើសជាតិព័រទុយកាល់ នាថ្ងៃទី៩ខែមិថុនា ជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Nations League តែម្ដង ដែលនេះជាជំនួបអ្នកគ្រប់គ្នាទន្ទឹងរង់ចាំដោយ Lamine Yamal នឹងត្រូវប៉ះជាមួយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។

Lamine Yamal 
Lamine Yamal 
Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ ក្រោយចប់ការប្រកួតទល់នឹងបារាំងរួចមកYamal បានបង្ហាញការយល់ឃើញទាក់ទងនឹងការលេងទល់នឹង Cristiano Ronaldo ថា៖

"ការលេងទល់នឹង Cristiano? គាត់គឺជាវីរបុរសបាល់ទាត់ម្នាក់។ ខ្ញុំនឹងធ្វើការងាររបស់ខ្ញុំ នោះគឺការលេងឲ្យឈ្នះការប្រកួត គឺមានតែប៉ុណ្ណឹងឯង។"

Lamine Yamal 
Lamine Yamal 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T