ចូលនិវត្តន៍ឬនៅបន្ត? Ronaldo បញ្ជាក់ពីអនាគតរបស់ខ្លួន បែបនេះ

//s9.kh1.co/67/679f20f49c15acecd319a37db6047fe50c0628b4.jpg
កីទ្បា

 ១០-មិថុនា-២០២៥ ១ល្ងាច · ៩ ថ្ងៃមុន

ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីអនាគត ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះជាមួយនឹង Al-Nassr ហាក់ស្រពេចស្រពិល

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លិប Al-Nassr នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីអនាគត ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះជាមួយនឹង Al-Nassr ហាក់ស្រពេចស្រពិលដោយ Ronaldo អស់សុពុលភាពកុងត្រាជាមួយក្លិបនៅអារ៉ាប់មួយនេះ នាថ្ងៃទី៣០ខែមិថុនាខាងមុខនេះហើយ ស្របពេលរូបគេមានអាយុ៤០ឆ្នាំទៅហើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ Cristiano Ronaldo បានចេញមកបញ្ជាក់ច្បាស់ៗពីអនាគតរបស់ខ្លួនថារូបគេនឹងមិនចូលនិវត្តន៍ទៅណានោះទេ គឺនៅតែបន្តលេងបាល់ដដែល ក្រោយជួយក្រុមជម្រើសជាតិព័រទុយកាល់លើកពាន Nations League រួចមក៖ "គឺគ្មានអ្វីត្រូវផ្លាស់ប្ដូរនោះទេ ដូច្នេះខ្ញុំនឹងនៅ Al-Nassr បន្ត? ច្បាស់ណាស់!  អ្នកដឹងពីអាយុរបស់ខ្ញុំហើយ ខ្ញុំជិតដល់ពេលបញ្ចប់អាជីពជាងពេលចាប់ផ្ដើម... ប៉ុន្តែខ្ញុំត្រូវតែរីករាយជាមួយពេលវេលាអស់ទាំងនេះ បើសិនខ្ញុំមិនរងរបួសធ្ងន់ធ្ងរទេ ខ្ញុំនឹងនៅតែលេងបន្តទៀត។"

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T