កីឡា៖ ខ្សែការពារ Clement Lenglet បានប្រកាសចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona បន្ទាប់ពីមានការព្រមព្រៀងទាំងសងខាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ Lenglet មិនបានយកប្រាក់ឈ្នួលនៅសល់សម្រាប់កុងត្រាគេជាមួយ Barcelona ដែលសល់ចំនួនពីររដូវកាលនោះឡើយ ដើម្បីបើកផ្លូវឲ្យខ្លួនឯងមានឱកាសបានផ្ទេរទៅក្លិប Atletico Madrid ។

ការពិភាក្សានិងសម្រេចនេះបានធ្វើឡើងបន្ទាប់ពី Atletico Madrid ចង់បានកីឡាករសញ្ជាតិបារាំងរូបនេះមករួមក្រុមជាអចិន្ត្រៃយ៍តែម្ដង ដូច្នេះ Barcelona ក៏បានសម្រេចចិត្តបើកទ្វារឲ្យ Clement Lenglet ចាកចេញដោយកីឡាកររូបនេះនឹងចុះកុងត្រាជាមួយ Atletico Madrid រហូតដល់ខែមិថុនាឆ្នាំ២០២៨ ៕

