កីឡា៖ យោងតាមគេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ក្លិបបានចុះហត្ថលេខាយកបានខ្សែការពារ Milos Kerkez ដែលមានសញ្ជាតិហុងគ្រី ពីក្លិប Bournemouth ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីរបស់លោក Arne Slot បានចាយប្រាក់ថ្លៃផ្ទេរខ្ទង់៥៤.៦លានដុល្លារ សម្រាប់ខ្សែការពាររូបនេះដោយក្លិបគ្រោងនឹងយកគេមកជំនួស ខ្សែការពារ Trent Alexander-Arnold ដែលបានចាកចេញពី Liverpool ផ្លាស់ទៅ Real Madrid ។

Milos Kerkez ធ្លាប់បានលេងនៅក្លិបនៅអឺរ៉ុបល្បីៗដូចជា AC Milan និង Bournemouth ដោយរូបគេបានបង្ហាញខ្លួនឲ្យ Bournemouth បាន៦៦ប្រកួតផងដែរ៕



