កីឡាកររូបនេះសុខចិត្តបដិសេធ សំណើក្លិបជាច្រើន ដោយសារចង់បន្តស្នាក់នៅ Barca

//s9.kh1.co/c9/c94efe29a833b9e816929a6227ab37874d2d21b6.jpg
កីទ្បា

 ៣០-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Andreas Christensen បានបដិសេធសំណើក្លិបជាច្រើន ដោយសាររូបគេចង់បន្តស្នាក់នៅក្លិប Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Andreas Christensen
ខ្សែការពារ Andreas Christensen

Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ ហើយនារដូវកាលនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានចូលលេងតែ៦ប្រកួតប៉ុណ្ណោះ ដោយសាររបួស ប៉ុន្តែកាលពីរដូវកាល ២០២៣/២០២៤ គឺគេបានបង្ហាញខ្លួនដល់ទៅ ៤២ប្រកួតឯណោះ។

ខ្សែការពារ Andreas Christensen
ខ្សែការពារ Andreas Christensen

ដោយសារលោក Hansi Flick មានកីឡាករលេងតំណែងខ្សែការពារច្រើន ទើបលោកគិតថា Christensen អាចនឹងត្រូវលក់ចេញពីក្រុម ប៉ុន្តែកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ចង់បន្តស្នាក់នៅ Barcelona បន្តទៀត ដោយមិនគិតនឹងផ្ទេរទៅក្លិបណាផ្សេងនោះឡើយ។

ខ្សែការពារ Andreas Christensen
ខ្សែការពារ Andreas Christensen

យ៉ាងណាមិញ គេមិនទាន់ដឹងទេថា អនាគត Andreas Christensen ជាមួយ Barcelona នឹងទៅជាយ៉ាងណា មានតែរង់ចាំមើលការសម្រេចចិត្តរបស់លោក Hansi Flick ៕  

ខ្សែការពារ Andreas Christensen
ខ្សែការពារ Andreas Christensen
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T