កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Brentford ក្នុងការទិញយកខ្សែប្រយុទ្ធ Bryan Mbeumo ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីការចរចាប្រព្រឹត្តិទៅជាយូររួចមក ក្លិបទាំងពីរក៏បានឈានដល់ការព្រមព្រៀងថា Man UTD នឹងចាយប្រាក់ចំនួន ៧០លានផោន(ស្មើនឹងប្រមាណ ៩៣. ៨លានដុល្លារ) សម្រាប់កីឡាកររូបនេះ ខណៈដែល Mbeumo បានព្រមព្រៀងផ្លាស់មកទឹកដី Old Trafford តាំងពីក្លិបបង្ហាញការចាប់អារម្មណ៍មកម៉្លេះ។

កុងត្រារបស់ Bryan Mbeumo នឹងមានសុពុលភាពរហូតដល់ខែមិថុនាឆ្នាំ២០៣០ ដោយមានជម្រើសអាចបន្តរហូតដល់ឆ្នាំ២០៣១ឯណោះដោយ Man UTD ចង់ឲ្យ Mbeumo នៅរហូតដល់ឆ្នាំ២០៣១តែម្ដង៕

