កីឡា៖ ក្លិបអធិរាជស Real Madrid បានទាក់ទងទៅក្លិបហង្សក្រហម Liverpool ក្នុងការពិភាក្សាគ្នាពីភាពអាចទៅរួចក្នុងការទិញយក ខ្សែការពារ Ibrahima konate ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីរបស់លោក Xabi Alonso ហាក់ដូចជាចង់បាន កីឡាករសញ្ជាតិបារាំងនេះខ្លាំង ដោយពួកគេកំពុងបញ្ចុះបញ្ចូល Liverpool ឲ្យលក់ Konate មកឲ្យខ្លួនកាន់តែឆាប់កាន់តែល្អ ស្របពេលដែលកុងត្រារបស់កីឡាកររូបនេះ ក្នុងការស្នាក់នៅទឹកដី Anfield នឹងអស់សុពុលភាពនាឆ្នាំ២០២៦ខាងមុខនេះហើយ។

Ibrahima Konate ចង់ផ្លាស់ទៅចូលរួមជាមួយ Real Madrid ដែរ ដូច្នេះហើយទើបការចរចាកំពុងចាប់ផ្ដើមឡើងប៉ុន្តែនៅមិនទាន់មានផ្លែផ្កាណាមួយនោះឡើយ មានតែរង់ចាំមើលបន្តទៀត៕

