ក្ដៅៗ!! ក្រុមជម្រើសជាតិថៃបង្ហាញសមាសភាព ២៣រូបចុងក្រោយ ខណៈខ្សែប្រយុទ្ធមានម្នាក់ប៉ុណ្ណោះ

//s4.kh1.co/9b/9b5ab0b6713d170227547c59d3911cf7ff091390.jpg
កីទ្បា

 ០២-កញ្ញា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

ថៃ៖ លោក Akira Nishino អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិថៃបានបង្ហាញឈ្មោះកីឡាករ ២៣រូបចុងក្រោយដើម្បីត្រៀមការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ FIFA World Cup 2022 ទល់នឹងក្រុមក្រុមជម្រើសជាតិវៀតណាម និងឥណ្ឌូណេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Akira Nishino
លោក Akira Nishino

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់បញ្ជីឈ្មោះ ២៣នាក់ចុងក្រោយរបស់អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនរូបនេះ គឺលោកជ្រើសយកខ្សែប្រយុទ្ធតែមួយរូបប៉ុណ្ណោះ គឺខ្សែប្រយុទ្ធវ័យក្មេង Superchai Chaided ខណៈខ្សែប្រយុទ្ធចាស់វស្សា Teerasil Dangda ត្រូវបានកាត់ឈ្មោះចេញ។

ជាមួយគ្នានេះគេក៏សង្កេតឃើញមានឈ្មោះខ្សែបម្រើប្រយុទ្ធដែលលេងនៅលីគកំពូល J1-League កីឡករ Chanathip Songkrasin ត្រូវបានលោក Akira Nishino កោះហៅផងដែរ។

នេះគឺជាបញ្ជីឈ្មោះទាំង ២៣នាក់ចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ៖

អ្នកចាំទី: Siwarak Tedsungnoen, Chatchai Budprom និង Kawin Thamsatchanan

ខ្សែការពារ:  Pansa Hemviboon, Adisorn Promrak, Manuel Tom Bihr, Shinnaphat Leeaoh, Teerathon Bunmathan, Narubadin Weerawatnodom, Tristan Do និង Nitipong Selanon

ខ្សែបម្រើ: Sasalak Haiprakhon, Tanaboon Kesarat, Sarach Yooyen, Photowat Sookjitthummakul, Sivakorn Tiatrakul, Peeradol Charamsee, Chanathip Songkrasin, Thitiphan Puangchan, Supachok Sarachart, Bordin Phala និង Ekanit Punya

ខ្សែប្រយុទ្ធ: Supachai Chaided

បញ្ជីឈ្មោះកីឡាករ ២៣រូបចុងក្រោយរបស់ក្រុមជម្រើសជាតិថៃ
បញ្ជីឈ្មោះកីឡាករ ២៣រូបចុងក្រោយរបស់ក្រុមជម្រើសជាតិថៃ

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិថៃនឹងត្រូវប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA Wolrd Cup 2022 ទល់នឹងវៀតណាម នៅថ្ងៃទី០៥ ខែកញ្ញា មុននឹងបន្តជួបឥណ្ឌូណេស៊ីនៅថ្ងៃទី១០ ខែដដែល៕

ប្រភព FoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T