ខ្សែបម្រើវ័យ ១៩ឆ្នាំ កំពុងស្ថិតក្នុងការតាមដានពីអ្នកចាត់ការក្រុមតោកំណាចអង់គ្លេស Gareth Southgate សម្រាប់ប្រកួតមិត្តភាពជាមួយជម្រើសជាតិអ៊ីតាលី និងដាណឺម៉ាក ក្នុងខែមីនានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើវ័យក្មេករូបនេះ បានក្លាយជាកីឡាករល្អបំផុតប្រចាំការប្រកួតរបស់ Manchester City ទល់នឹង Aston Villa ក្នុងជំនួបផ្តាច់ព្រ័ត្រ Carabao Cup ដែល Manchester City បានទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ១ ដែលបានធ្វើឱ្យ Manchester City លើកពាន Carabao Cup រយៈពេល ៣រដូវកាលជាប់ៗគ្នា។
Foden បានបង្ហាញខ្លួនក្នុងជម្រើសដំបូងចំនួន ១០ប្រកួត ក្នុង ២៥ប្រកួតឱ្យ Manchester City រដូវកាលនេះ ដោយរកបាន ៣គ្រាប់ និងបញ្ជូនបាល់បាន ៧គ្រាប់ និងបានក្លាយជាសំណប់ចិត្តលោក Pep Guardiola ក្នុងការបន្តវេនពី David Silva ផងដែរ។
ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ ក៏ជាសមាជិករបស់ក្រុមតោជំទង់អង់គ្លេសតាំងពីឈុត U-16 រហូតដល់ U-21 ក្នុងនោះរូបគេបង្ហាញខ្លួនឱ្យឈុត U-21 របស់អង់គ្លេសបានចំនួន ១៥ប្រកួត ដោយរកបាន ៤គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ផងដែរ៕