អតីតគ្រូ Man UTD លោក Van Gaal យល់ឃើញថា ខ្សែបម្រើរបស់ Barca រូបនេះ លេងមិនសូវល្អដូចកាលនៅក្លិបចាស់

//s5.kh1.co/1b/1b8f5abbe9202a96ea795af93a07d947c08e2800.jpg
បាល់ទាត់

 ០៣-មីនា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

លោក Van Gaal ថា de Jong លេងនៅ Barcelona ដូចមិនសូវល្អដូចកាលនៅ ​Ajax

អេស្ប៉ាញ៖ លោក Louis Van Gaal បានយល់ឃើញថា ខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Frenkie de Jong ហាក់បង្ហាញទម្រង់លេងមិនសូវល្អ ដូចកាលដែលគាត់លេងឲ្យក្លិបយក្សហូឡង់ Ajax Amsterdam។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Frenkie de Jong
  កីឡាករ Frenkie de Jong

ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United  រូបនេះ បានលើកឡើងនូវកត្តាជាច្រើនដែលបណ្ដាលឲ្យ De Jong ធ្លាក់ទម្រង់លេង ដោយគាត់បានិយាយក្នុងកម្មវិធី Ziggo Sport យ៉ាងដូច្នេះថា៖

គាត់ធ្វើបានល្អណាស់ប្រសិន បើយើងចងចាំក្នុងចិត្តគាត់ទើបមានអាយុ ២២ឆ្នាំ ហើយទៅលេងប្រទេសក្រៅ ដែលមានវប្បធម៌ផ្សេងគ្នា។ លើសពីនេះ ពួកគេ (Barca) បានចំណាយប្រាក់យ៉ាងច្រើនទិញគាត់ ដែលនេះហាក់បីដូចជាការបន្ថែមសម្ពាធទៅលើគាត់អ៊ីចឹង។

 លោក Louis Van Gaal 
លោក Louis Van Gaal 
លោក Louis Van Gaal 

លោក Van Gaal បានបន្ថែមទៀតថា៖

មួយទៀតគឺការបំភ្លើសរបស់អ្នកសារព័ត៌មាន អ្នកគួរតែដឹងថា គាត់លេងមិនបានល្អក្នុងរដូវកាលនេះ ដោយសារតែគាត់លេងមិនត្រូវតំបន់របស់គាត់។ កាលនៅ Ajax គ្រប់គ្នាតែងសម្លឹងមើលគាត់ ពីព្រោះគាត់ជាអ្នកនាំលេងនៅចំណុចកណ្ដាល ប៉ុន្តែនៅ Barca មិនចឹងទេ។ នោះហើយជាភាពខុសគ្នា។

លោក Louis Van Gaal 

គួររម្លឹកផងដែរថា Barçelona បានធ្វើការផ្ទេរយកខ្សែបម្រើជម្រើសជាតិហូឡង់ពីក្រុម Ajax ក្នុងតម្លៃប្រមាណ ៨០លានអឺរ៉ូ (ឬប្រមាណ ៨៩ដុល្លារ) កាលពីទីផ្សារដោះដូររដូវក្តៅឆ្នាំមុន។ គិតមកទល់ពេលនេះគេបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញបាន៣៦ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤ដង៕

ប្រភពsport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T