ជើងចាស់ Schmeichel បានចាត់ទុកម្នាក់នេះ ជាកីឡាករឆ្នើមប្រចាំ Man UTD ក្នុងរដូវកាលនេះ តែមិនមែន Bruno ទេ

//s5.kh1.co/22/2266f3cb477e4daa6fc08f129272182a0b869d40.jpg
បាល់ទាត់

 ១៤-មេសា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ជើងចាស់ Schmeichel បានចាត់ទុក Fred ជាកីឡាករឆ្នើមប្រចាំក្រុម Man UTD ក្នុងរដូវកាលនេះ

អង់គ្លេស៖ អតីតអ្នកចាំទីដៃទី១ របស់ក្រុម Manchester United លោក Peter Schmeichel បានចុចឈ្មោះខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ថាជាកីឡាករឆ្នើមប្រចាំក្រុមបិសាចក្រហម ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Peter Schmeichel
  លោក Peter Schmeichel

លោក Schmeichel បានបើកឲ្យអ្នកគាំទ្រសួរនាំនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃច័ន្ទ។ កំឡុងពេលនោះ លោកបានទទួលសំណួរមួយពីអ្នកគាំទ្រ ដោយសួរមកថា តើកីឡាកររូបណាដែលលោកគិតថា ឆ្នើមជាងគេប្រចាំក្រុម Man UTD ក្នុងរដូវកាលនេះ? ភ្លាមៗនោះ លោកបានតបទៅវិញយ៉ាងខ្លីថា “ Fred”

ខ្សែបម្រើវ័យ២៧ឆ្នាំ បានផ្លាស់ពីក្រុម Shakhtar Donetsk មកចូលរួមជាមួយ Man UTD កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៥២លានផោន (ឬប្រមាណ ៦៥លានដុល្លារ)។

ខ្សែបម្រើ Fred
ខ្សែបម្រើ Fred

ប៉ុន្តែក្នុងរដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Jose Mourinho គេហាក់សម្របខ្លួនមិនត្រូវនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ជាហេុតធ្វើឲ្យគេបង្ហាញទម្រង់លេងមិនសូវបានល្អ ពោលនៅឆ្នាំនោះគេចូលលេងឲ្យ Man UTD បានត្រឹម១៧ប្រកួតប៉ុណ្ណោះ។

ខ្សែបម្រើ Fred
ខ្សែបម្រើ Fred

លុះឈានចូលរជ្ជកាលលោក Ole Gunnar Solskjaer ដឹកនាំ Fred បានកែប្រែទម្រង់លេងល្អជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងរដូវកាលនេះ គេតែងត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវេស ផ្ដល់ការទុកចិត្តលេងក្នុងជម្រើស១១នាក់ដំបូង។

តួយ៉ាងមុនពេលក្លិបផ្អាកសកម្មភាពប្រកួត ដោយសារជំងឺ Covid-19 ជម្រើសជាតិប្រេស៊ីលចូលលេង ឲ្យក្រុមបិសាចក្រហមបាន៣៤ប្រកួត ក្នុងនោះគេរួមចំណែករកគ្រាប់បាល់បាន៦គ្រាប់ (ស៊ុត២ Assist ៤)៕

ខ្សែបម្រើ Fred
ខ្សែបម្រើ Fred

ប្រភព AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T