ទិញបានម្នាក់នឹងគេហើយ! Man Utd ព្រមទិញតារាឆ្នើមជម្រើសជាតិហូឡង់ រូបនេះមករួមក្រុមក្នុងតម្លៃខ្លួនប្រមាណ៤០លាន

//s4.kh1.co/c0/c00d681fa2a01a7527dd9adbeb67f2ba1173eb28.jpg
បាល់ទាត់

 ៣១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីបំផុត​ Man Utd ព្រមទិញកីឡាករ Donny van de Beek មករួមក្រុមហើយក្នុងតម្លៃខ្លួនប្រមាណ៤០លានផោន

បរទេស៖ កីឡាករ Donny van de Beek ត្រូវបានគេរាយការណ៍មកថាអាចនឹងត្រូវទៅពិនិត្យសុខភាពនៅទឹកដី Old Trafford នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពេលដែលក្លិបបិសាចក្រហម Manchester United យល់ព្រមនឹងសំណើរបស់ក្លិប Ajax ក្នុងចំនួនទឹកប្រាក់ប្រមាណ៤០លានផោន (ឬ៥៣លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ជាក់ស្តែងក្រៅពី Man Utd នៅមានក្លិបយក្ស Real Madrid មួយទៀតដែលចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះទៅរួមក្រុម ប៉ុន្តែដោយសារតែកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរទើបធ្វើឲ្យក្លិបរបស់អេស៉្បាញមួយនេះដកខ្លួនចេញ។ 

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

គួរឲ្យដឹងដែរថា Van de Beek អាចលេងបានគ្រប់ទីតាំងនៅក្នុងតំបន់បម្រើ ពោលគឺលេងជាខ្សែបម្រើស្លាបក៏បាន និងជាខ្សែបម្រើកណ្តាលក៏បាន។ ជាមួយគ្នានេះរូបគេជាក៏កូនសោរដ៏សំខាន់មួយរូបផងដែរ ក្នុងការជួយឲ្យ Ajax ឡើងដល់វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល២០១៨/១៩កន្លងមក៕ 

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ប្រភពskysports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T