លែងហាមឃាត់ហើយ! Man UTD ថា បើក្រុមណាចង់បាន Rashford បោះលុយប៉ុណ្ណេះមក

//s9.kh1.co/9e/9e13456bb55aec3027bf2e38fbda94fab4bfa64b.jpg
បាល់ទាត់

 ០២-ឧសភា-២០២៤ ៩ព្រឹក · ១៥ ថ្ងៃមុន

Man UTD ថា បើក្រុមណាចង់បាន Rashford បោះលុយប៉ុណ្ណេះមក

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានកំណត់តម្លៃលក់សម្រាប់កីឡាករ Marcus Rashford នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះចំនួនលើសពី ៧០លានផោនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/a9/a96a4e5be61eeaaf4ad8d1e66c44ac807a1b1075.png

ជាការពិតណាស់ នារដូវកាលក្រោយ បន្ទាប់ពីការមកដល់របស់ម្ចាស់ភាគហ៊ុនថ្មី លោក Sir Jim Ratcliffe គឺ មានការាយការណ៍ជាច្រើន ថា Man UTD នឹងធ្វើការរុះរើក្រុមទ្រង់ទ្រាយធំ ហើយ ក្នុងនោះក៏មានឈ្មោះរបស់ Rashford ផងដែរ ដែលហាក់បង្ហាញទម្រង់លេងមិនល្អទាល់តែសោះក្នុងរដូវកាលនេះ ខណៈ Paris Saint Germain ជា ក្រុមមួយដែលត្រូវបានគេដឹងថាចង់បានកីឡាករសញ្ជាតិអង់គ្លេសខាងលើមករួមក្រុម។

https://s9.kh1.co/__image/w=615,h=409,q=100/d6/d665f8c51953ace1e86b6eff950f55fd6a986bb8.png

ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់កាសែត ESPN បានលើកឡើងថា Man UTD ពេលនេះកំពុងតែប្តូរចិត្តចង់លក់ Rashford វិញ ពោលក្នុងតម្លៃលើសពី ៧០លានផោន បើមានក្លិបណាហ៊ានផ្តល់ជូនប៉ុណ្ណឹង នោះ ពួកគេនឹងសម្រេចចិត្តលក់តែម្តង៕

https://s9.kh1.co/__image/w=636,h=382,q=100/9c/9c39255d76116669f3f5e3c551194ece6fa64a32.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T