បរទេស៖ ខ្សែបម្រើ N'Golo Kante អាចចូលលេងពេញជើងវិញហើយ បន្ទាប់ពីមានរបួសតាមរំខានជាច្រើនខែនៅក្នុងរដូវកាល២០១៩/២០កន្លងមកនេះ។ ក្នុងនោះរូបគេក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps កោះហៅចូលរួមលេងក្នុងពានរង្វាន់ UEFA Nations League 2020 នេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហើយនៅក្នុងការប្រកួតដែលបារាំងយកឈ្នះជម្រើសជាតិស៊ុយអែត១ទល់នឹង០ម្សិលម្ង៉ៃ រូបគេបានបង្ហាញទម្រង់លេងឲ្យអ្នកគាំទ្រគ្រប់គ្នាស្ញើចសរសើរយ៉ាងខ្លាំង ពោលតារាវ័យ២៩ឆ្នាំរូបនេះបោះបាល់ឲ្យមិត្តរួមក្រុមបានល្អៗច្រើន ព្រមទាំងប្រើបច្ចេកទេសតាមដណ្តើមបាល់ពីគូប្រកួតបានមិនតិចលើកផងដែរ។

N’Golo Kanté vs. Swedenpic.twitter.com/F498i7xKFu
— ً (@LSComps) September 5, 2020
ប្រភព៖ givemesport