ជើងចាស់ Michael Owen ទាយទុកមុនពីលទ្ធផលក្នុងជំនួបក្តៅសាច់ Man Utd ទល់នឹង Man City យប់នេះថា...

//s9.kh1.co/bf/bf7beeb376a32fd3c711b81e1642e4a30b91bb66.jpg
បាល់ទាត់

 ១២-ធ្នូ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងបទសម្ភាសន៍មួយជាមួយ BetVictor អតីតតារាឆ្នើមរូបនេះបានទាយថា ក្រុមដែលនឹងឈ្នះក្នុងការប្រកួតដ៏ក្តៅគគុកនេះគឺក្រុមបីសាចក្រហម Manchester City ។

អតីតខ្សែប្រយុទ្ធស្រួចក្រុម Liverpool និង Man Utd លោក Michael Owen  បានចេញមុខទាយទុកមុនអំពីលទ្ធផលប្រកួតរវាងក្រុម Man Utd ទល់នឹងក្រុម Man City ដែលកាលប្រកួតនឹងធ្វើឡើងនៅរាត្រីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man Utd និង Man City
Man Utd និង Man City

ក្នុងបទសម្ភាសន៍មួយជាមួយ BetVictor អតីតតារាឆ្នើមរូបនេះបានទាយថា ក្រុមដែលនឹងឈ្នះក្នុងការប្រកួតដ៏ក្តៅគគុកនេះគឺក្រុមបីសាចក្រហម Manchester City ។ រវាងក្រុមទាំង២ Man Utd និង Man City សុទ្ធតែកំពុងតស៊ូយ៉ាងត្រដាបត្រដួសនៅក្នុងលីគ ក៏ដូចជានៅ Champion League នៅរដូវកាលនេះ ខណៈ Man Utd បានធ្លាក់ចេញពី ពានរង្វាន់នេះហើយកាលពីថ្មីនេះ។

Michael Owen ធ្លាប់ជាកីឡាករម្នាក់ដែលធ្លាប់បានធ្វើព្យុះភ្លៀងខ្លាំងលើពិភពបាល់ទាត់ បានអះអាងថា ក្រុមមេឃខៀវ Manchester City គឺជាក្រុមដែលខ្លាំងជាង Man Utd នៅពេលនេះ។

កីឡាករ Man City
កីឡាករ Man City
Owen
Owen

បុរសវ័យ៤០ឆ្នាំរូបនេះ បានលើកឡើងអំពីទំរង់លេងរបស់ក្រុមទាំង២ ថា Manchester United ជាក្រុមដែលប្រើទម្រងើវាយបក Counter Attack បានល្អ តែ​ក្រុម Manchester City ជាជម្រើសរបស់គាត់ដែលគិតថានឹងឈ្នះក្នុងប្រកួតយប់នេះ ។

គួររំលឹកផងដែរថា ការប្រកួត Manchester Derby រវាងក្រុមទាំង២នឹងធ្វើឡើងនៅរាត្រីនេះវេលាម៉ោង 12:30នាទីអាធ្រាតម៉ោងនៅកម្ពុជា៕

Manchester Derby
Manchester Derby
Manchester Derby
Manchester Derby
Manchester Derby
Manchester Derby
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T