មកដឹងរឿងពិត១១ យ៉ាងនៃបុណ្យណូអែល​ ដែលអ្នកមិនធ្លាប់ដឹង

//s9.kh1.co/eb/eb02bfc19fe92d27804df4618f8d0f8ac1a391a8.jpg
យល់ដឹង

 ១៤-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

មកដឹងពីរឿងពិត១១ យ៉ាងនៃបុណ្យណូអែល​ ដែលអ្នកមិនធ្លាប់ដឹង

ជិតដល់ថ្ងៃបុណ្យណូអែលហើយ តោះមកស្គាល់រឿងពិតខ្លះរបស់បុណ្យណូអែលដែលអ្នកមិនធ្លាប់បានដឹងពីមុនមក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  ជារៀងរាល់ឆ្នាំដើមឈើណូអែលចំនួន ៣០-៣៥ លានដើមត្រូវបានលក់នៅសហរដ្ឋអាមេរិក។ មានអ្នកដាំដើមឈើណូអែលប្រហែល ២១.០០០ នាក់នៅសហរដ្ឋអាមេរិក ហើយដើមឈើនេះជាធម្មតាដុះលូតលាស់ប្រហែល ១៥ ឆ្នាំមុនពេលលក់។

២.  បុណ្យណូអែលត្រូវបានលុបចោលក្នុងឆ្នាំ ១៦៥៩ ដល់ ១៦៨១ ការប្រារព្ធពិធីបុណ្យណូអែលត្រូវបានហាមឃាត់នៅបូស្តុន ហើយអ្នករំលោភច្បាប់ត្រូវបានពិន័យជាទឹកប្រាក់ដ៏ច្រើន។

៣. បុណ្យណូអែលត្រូវបានប្រកាសថា ជាថ្ងៃឈប់សម្រាករបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ១៨៧០ ។

៤. បុណ្យណូអែលអបអរសាទរកំណើតព្រះយេស៊ូគ្រីស្ទ  ហើយថ្ងៃទី ២៥ ខែធ្នូ ត្រូវបានជ្រើសរើសដើម្បីប្រារព្ធពិធីខួបកំណើតរបស់ព្រះអង្គដោយព្រះវិហារកាតូលិករ៉ូម៉ាំងជាច្រើនឆ្នាំបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ។ ហើយថ្ងៃឈប់សម្រាកគ្រីស្ទាននេះត្រូវបានប្រារព្ធឡើងដោយគ្រីស្ទបរិស័ទនៅទូទាំងពិភពលោក។

៥. នរណាជាសាន់តាក្លូស (Santa Claus) ? សម្រាប់ក្មេងៗ បុណ្យណូអែលគឺជាការទទួលអំណោយពីសាន់តាក្លូស។ ប៉ុន្ដែតើសាន់តាក្លូសកើតឡើងយ៉ាងដូចម្តេច? កាលពីបុរាណ លោក Nicholas គឺជាគ្រីស្ទបរិស័ទដែលចូលចិត្តបរិច្ចាគដល់ជនក្រីក្រដែលខ្វះខាត។ គាត់ជាមនុស្សដែលស្រលាញ់ក្មេងៗយ៉ាងខ្លាំង ដោយគាត់តែងតែអោយកាដូដល់ពួកគេជាសម្ងាត់។ ដោយចាប់ពីពេលនោះប្រជាជនតំបន់នោះហៅគាត់ថា Sinterklaas in Dutch ដែលក្រោយមកក៏ទៅជា សាន់តាក្លូស (Santa Claus)រហូតសព្វថ្ងៃ។

៦. សំលៀកបំពាក់របស់សាន់តាក្លូស ? ការពិតសាន់តាក្លូសពីដំបូងឡើយ មានសំលៀកបំពាក់ពណ៍ បៃតង ស្វាយ ឬ ខៀវ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Coca-Cola បានសម្រេចចិត្តប្ដូរពណ៍នៃសម្លៀកបំពាក់របស់សាន់តាអោយដូចពណ៍នៃយីហោរបស់ពួកគេ ហើយវាក៏ជាប់មករហូតដល់សព្វថ្ងៃ ដែលសាន់តាតែងតែមានសម្លៀកបំពាក់ពណ៍ក្រហម។

៧. សាន់តាក៏ទទួលបានកាដូដែរ យើងដឹងថាសាន់តាជាអ្នកចែកកាដូក្នុងថ្ងៃណូអែល ប៉ុន្តែតើអ្នកដឹងទេថាសាន់តាក៏ទទួលបានកាដូផងដែរ។ តើអ្នកណាជាអ្នកអោយកាដូដល់តាណូអែល? នំខូឃីស៍ជាកាដូដែលអ្នកអោយដល់តាណូអែល បែបនេះហើយដែលគេមិនអាចគ្នាននំខូឃីស៍បានទេក្នុងការប្រារព្ធបុណ្យណូអែល។

រូបតំណាង
រូបតំណាង

៨. ហេតុអ្វីគេដាក់ស្រោមជើង? គោលបំណងក្នុងការដាក់ស្រោមជើងក្បែរឡកម្ដៅគឹដើម្បីជួយអោយតាណូអែលមានកន្លែងដាក់កាដូនិងស្ករគ្រាប់សម្រាប់ក្មេងៗ ។ ហើយការដាក់ស្រោមជើងទាំងនោះក៏ដូចជាការផ្គត់ផ្គង់ស្រោមជើងអោយតាមណូអែលផងដែរ ។

៩. ការឱ្យកាតណូអែល (Christmas Card) សម្រាប់បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ។ ទោះបីបច្ចេកវិទ្យាមានការជឿនលឿនក៏ដោយ ប៉ុន្តែការផ្លាស់ប្ដូរកាតណូអែលទៅវិញទៅមកក្នុងការនិយាយពាក្យក្នុងចិត្តនៅថ្ងៃបុណ្យណូអែល នៅតែជារឿងអស្ចារ្យ ដែលមិនអាចខ្វះបាន។

រូបតំណាង
រូបតំណាង

១០. កាដូធំជាងគេក្នុងលោក បុណ្យណូអែលគឺជាពេលវេលានៃការផ្លាស់ប្តូរកាដូ។ ដោយយើងតែងតែទិញអំណោយសម្រាប់មិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកយើងឬធ្វើអំណោយសម្រាប់ខ្លួនឯង។ ប៉ុន្តែតើអ្នកដឹងទេថាអំណោយបុណ្យណូអែលធំបំផុតជាអ្វីទេ? នោះគឺជារូបចម្លាក់សេរីភាពដែលត្រូវបានបារាំងប្រគល់ជូនសហរដ្ឋអាមេរិកជាអំណោយបុណ្យណូអែលនៅឆ្នាំ ១៨៨៦ ។

១១. តើអ្នកដឹងទេ មុខម្ហូបប្រពៃណីរបស់ពិធីបុណ្យណូអែលជាអ្វី?  អាហារបុណ្យណូអែលប្រពៃណីនៅប្រទេសអង់គ្លេសមុនពេលមាន់ទួរគីដុត គឺក្បាលជ្រូក និង ស្ពៃ៕

Fai Merseng
Fai (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T