សម័យកូវីដ! ព្រះសង្ឃថៃស្លៀកឈុតការពារ PPE ដើម្បីសូត្រមន្ដ នៅក្នុងពិធីបុណ្យសពមួយ

//s9.kh1.co/0d/0d7d694a499c058452cb02253428d941b02c9740.jpg
សង្គម

 ២៦-មេសា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រះសង្ឃថៃ ស្លៀកឈុតការពារ PPE ដើម្បីសូត្រមន្ដ នៅក្នុងពិធីបុណ្យសពមួយ ក្នុងខេត្ដ Songkhla ។

ថៃ៖ ថ្មីៗនេះ រូបថតរបស់ព្រះសង្ឃថៃជាច្រើនអង្គ ស្លៀកឈុត PPE (ឈុតការពារការឆ្លងវីរុស) ពេលកំពុងសូត្រមន្ដនៅក្នុងពិធីបុណ្យសពមួយ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយរូបភាពនោះត្រូវបានព្រះសង្ឃព្រះនាម Pholkrit Kaewmontri គង់នៅវត្ដ Hat Yai Nai ក្នុងខេត្ដ Songkhla បង្ហោះនៅលើផេកហ្វេសប៊ុករបស់ព្រះតេជគុណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញរូបភាព ក៏ដូចជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នេះ ព្រះសង្ឃ Pholkrit បានមានសង្ឃដីកាថា ដំបូងឡើយមានប្ដីប្រពន្ធវ័យក្មេងអាយុខ្ទង់២០ឆ្នាំ បានមករកព្រះតេជគុណ ហើយសួរថាតើពួកគេអាចយកសពម្ដាយ (ម្ដាយបង្កើតរបស់ប្រពន្ធ) ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មកធ្វើបុណ្យនៅក្នុងវត្ដបានដែរឬទេ ព្រោះពួកគេមិនមានកន្លែងត្រូវទៅទេ បន្ទាប់ពីវត្ដផ្សេងៗបានបដិសេធមិនទទួល ខណៈឪពុកក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀត។

យ៉ាងណាមិញ ក្រោយមកព្រះសង្ឃ បានធ្វើការទាក់ទង និងដើម្បីជូនដំណឹងនេះទៅការិយាល័យសុខាភិបាលសាធារណៈក្នុងខេត្ដ ហើយត្រូវបានណែនាំឲ្យព្រះសង្ឃទាំងអស់ស្លៀកឈុត PPE ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសព ដើម្បីការពារកុំឲ្យឆ្លងវីរុស។

ព្រះសង្ឃ Pholkrit បានមានសង្ឃដីកាបន្ថែមថា ពិធីបុណ្យសពនេះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយមន្ដ្រីសុខាភិបាលសាធារណៈដែលមានវត្ដមាននៅក្នុងពិធីនេះដែរ ខណៈដែលគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យនៅក្បែរប៉ាឆាដុតសពនោះឡើយ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

រូបព្រះសង្ឃស្លៀកឈុត ​PPE
រូបព្រះសង្ឃស្លៀកឈុត ​PPE

ប្រភព Nationthailand

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ២៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T