អឺរ៉ុប៖ កីឡាករ Romelu Lukaku និង Kevin De Bruyne ជា អ្នករួមចំណែកដ៏ធំធេងក្នុងការជួយក្រុមជម្រើសជាតិបែលហ្សិក យកឈ្នះទៅលើ ក្រុមជម្រើសជាតិដាណឺម៉ាក់ កាលពីយប់មិញនៃព្រឹត្តិការណ៍ EURO។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងវគ្គទី១ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺ ដាណឺម៉ាក់ បានបើកការនាំមុខមុនទៅលើបែលហ្សិកតាំងពីនាទីទី២ ដោយកីឡាករ Yussef Poulsen ហើយ ពួកគេពិតជាលេងបានមែនទែនដោយបានវាយសម្រុកខ្លាំងៗទៅកាន់បែលហ្សិក ប៉ុន្តែ គ្រាប់បាល់កើតឡើងមានតែមួយគ្រាប់ប៉ុណ្ណោះនៅ៤៥នាទីដំបូង។

លុះឈានចូលវគ្គទី២ ជាពេលដែល De Bruyne ត្រូវបានប្តូរចូល រូបគេក៏បានរួមចំណែកបញ្ជូនបាល់ឲ្យ Thogan Hazard រកគ្រាប់បាល់នៅនាទីទី៥៥ បន្ទាប់ពីមានការបង្កើតបង្កើតឱកាសដំបូងតាមរយៈការបោះរត់ផុតខ្សែការពាររបស់ Lukaku។ មិនទាន់ចប់ត្រឹមប៉ុននេះទេ De Bruyne ក៏ ជាអ្នកស៊ុតបញ្ចូលទីខ្លួនឯងពីចម្ងាយនៅនាទីទី៧០ និង ជាគ្រាប់ជ័យជម្នះដើម្បីជួយបែលហ្សិក វាយបកយកឈ្នះ ដាណឺម៉ាក់ ក្នុងលទ្ធផល ២ទល់នឹង១៕
