អាមេរិក៖ ហ្វូងសត្វដង្កូរាប់លានក្បាល កំពុងធ្វើការវាយលុកដល់ផ្ទះរបស់ប្រជាជន និងព្រៃឈើនៅទីក្រុងញូវយ៉ក ដែលករណីនេះកើតឡើងរៀងរាល់ពី១០ឆ្នាំ ទៅ១៥ឆ្នាំម្ដង។ នេះបើយោងតាមនាយកដ្ឋានអភិរក្សបរិស្ថានញូវយ៉ក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសម្ដីរបស់លោក Somers បានប្រាប់ប្រភពសារព័ត៌មាន DailyMail ឲ្យដឹងថា៖
សត្វដង្កូវបានក្លាយជាផ្នែកមួយនៃធម្មជាតិនៅទីនេះ ដែលរស់នៅលើដើមឈើជុំវិញខ្លួនយើងជានិច្ច។ ពួកវាបានបំផ្លាញព្រៃឈើចំនួន៤ហិកតានៅទូទាំងរដ្ឋ ហើយវាបានក្លាយជាបញ្ហាដ៏ធំមួយផងដែរ។ បន្ថែមពីនេះទៀត នៅលើដំបូលផ្ទះឬទីធ្លាផ្ទះរបស់ប្រជាជន និងតាមដងផ្លូវ គឺសុទ្ធសឹងតែលាមករបស់ដង្កូវ ដែលបង្កឲ្យផ្លូវមានភាពរអិលទៀតផង។
យ៉ាងណាមិញ ចំពោះបញ្ហានៃការវាយលុករបស់ដង្កូវនេះ ត្រូវបានគេរំពឹងថានឹងថមថយទៅវិញ នៅពេលដែលពួកវាផ្លាស់ប្ដូរខ្លួនទៅជាសត្វស្លាបអ្វីផ្សេងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










ប្រភព: Daily Mail