បរទេស៖ កីឡាវាយសី គឺជាកីឡាមួយ ដែលមនុស្សភាគច្រើន មិនថាក្មេងឬចាស់ឡើយ តែងតែចូលចិត្តលេងនៅតាមសួនច្បារ ឬនៅទីធ្លាខាងមុខផ្ទះជាដើម។ ហើយវាជាកីឡាមួយ ដែលសាមញ្ញ និងលេងកម្សាន្តទុកជាការហាត់ប្រាណដើម្បីសុខភាព ដោយទទួលបានភាពសប្បាយរីករាយ និងបែកញើសស្រួលខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកទៅកាន់ប្រទេសចំនួន១០នៅលើពិភពលោក បានបង្កើតទីលានវាយសីយ៉ាងខុសប្លែកៗពីគ្នា មិនដូចជាជាទីលានវាយសីធម្មតា ដែលយើងធ្លាប់ឃើញពីមុនទេ ដោយមានកន្លែងខ្លះនៅលើអាកាស ក្នុងវិហារ និងក្បែរច្រាំងថ្មចោទ។ សូមទស្សនាទីលាន ដែលប្លែកខាងក្រោម៖
១. សណ្ឋាគារ Emerald Cay លើកោះ Turks and Caicos ស្ថិតក្នុងប្រទេសអង់គ្លេស មានទីលានវាយសីយ៉ាងស្រស់ស្អាត ហុំព័ទ្ធជុំវិញដោយទេសភាពទឹកសមុទ្រ បូករួមទាំងខ្យល់អាកាសបរិសុទ្ធ។

២. សណ្ឋាគារ Burj Al Arab ស្ថិតក្នុងប្រទេសឌូបៃ មានទីលានវាយសីលើអាកាសកម្ពស់២១១ម៉ែត្រ ដែលយើងអាចមើលឃើញសំណង់អគារខ្ពស់ៗ និងឆ្នេរសមុទ្រផងដែរ។

៣. ប្រទេសស្កុតលែន មានទីលានវាយសីមួយឈ្មោះថា Bunabhainneadar ដែលជាកន្លែងមួយឆ្ងាយដាច់ដោយឡែក និងជុំវិញមានទេសភាពព្រៃភ្នំ។

៤. រីស៊ត San Pietro Di Positano ស្ថិតក្នុងប្រទេសអ៊ីតាលី មានទីលានវាយសី ដែលសាងសង់ជាប់នឹងច្រាំងថ្មចោទ។

៥. រីស៊ត Enchantment ស្ថិតក្នុងសហរដ្ឋអាមេរិក មានទីលានវាយសីចំនួនបី នៃផ្ទាំងថ្មក្រហម Boynton Canyon។

៦. សណ្ឋាគារ Pikes Lbiza ស្ថិតក្នុងប្រទេសអេស៉្បាញ មានការរចនាទីលានវាយសី ដូចទៅនឹងទីលានជិះស្គី។

៧. សណ្ឋាគារ Singita Casleton ស្ថិតក្នុងប្រទេសអាហ្វ្រិក មានទីលានវាយសី ពោរពេញដោយបរិយាកាសស្ងប់ស្ងាត់ ជាប់ក្បែរអាងហែលទឹក។

៨. ក្លិបវាយសី De La Cavalerie ក្នុងទីក្រុងបារីស នៃប្រទេសបារាំង មានចំនួន៧ជាន់នៃអគារ ដែលពិដាននៃទីលានវាយសី សាងសង់ដោយឈើចំនួន១,៤០០បន្ទះ និងទឹកប្រាក់២លានដុល្លារអាមេរិក បន្ទាប់ពីព្យុះវាយប្រហារកាលពីឆ្នាំ១៩៩៩។

៩. វិហារមួយក្នុងទីក្រុង Sao Paolo នៃប្រទេសប្រស៊ីល មានទីលានវាយសីនៅក្នុងនោះ។

១០. ទីលានវាយសីនៅប្រទេសហូល្លង់ មានពណ៌ក្រហម និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០០៨៕

ប្រភព: Daily Mail