បរទេស៖ រូបភាព renders និងវីដេអូអំពីរូបរាងគំរូនៃ iPhone 14 អេក្រង់ហូត ដែលបានចែករំលែកដោយខាងផ្នែក ConceptsiPhone បង្ហាញ iPhone 14 មានពណ៌ដ៏ស្រស់ស្អាត និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា biometric ស្កេនក្រយៅដៃក្រោមអេក្រង់ Touch ID ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីការរចនាបែបហូតអេក្រង់ ការដែលលុបបំបាត់ក្បាលឆករបស់វាគឺជាអ្វី ដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំឲ្យ Apple ដកវាចេញជាយូរមកហើយ។ ឆកនៅតែមិនទាន់ដកចេញនៅក្នុងសេរ៊ី iPhone 13 ដែលមានថ្ងាសឆកខ្លីជាងមុនបន្តិចប៉ុណ្ណោះ ប៉ុន្តែបើក្រុមហ៊ុន Apple អាចបោះបង់វាបាន ជាមួយម៉ូឌែលដែលនឹងមកដល់នាពេលខាងមុខ រូបគំរូនេះអាចនឹងបង្ហាញថាតើទូរសព្ទនោះនឹងមានរូបរាងបែបណា។
អ្វីដែលធ្វើឲ្យទាក់ទាញភ្នែកយើងរាល់គ្នានោះគឺ រូបភាព render ទាំងនេះគឺជាការរចនាដែលធ្លាប់មានពីមុនមកហើយ។ រូបគំរូនៃបន្ទះបង្ហាញ XDR ទាញអាចជាការគិតគូរពិចារណាមួយ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ហើយវានៅតែបន្តមានកាមេរ៉ាចំនួន៣រូបរាងដដែលនៅពីខាងក្រោយ។ អ្វីដែលគេអាចសង្កេតឃើញគឺថា កាមេរ៉ាទាំងនេះគឺរាបស្មើ មិនលយចេញនោះទេ៕








ប្រភព: Yanko Design