ចិន៖ ក្រុមហ៊ុន Realme បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបង្ហាញជាផ្លូវការ នៅក្នុងប្រទេសចិន សម្រាប់ស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួន គឺ Realme GT 2 Pro នៅថ្ងៃទី4 ខែមករា ឆ្នាំ2022។ ទូរសព្ទ Realme GT 2 Pro គឺស្ថិតនៅមួយក្នុងចំណោមផលិតផលដំបូងៗផ្សេងទៀត ដែលនឹងបង្ហាញខ្លូនជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ថ្មី ប៉ុន្តែវានឹងមានការរចនាគួរឲ្យចាប់អារម្មណ៍ផ្ទាល់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧបរណ៍នេះនឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលភ្ជាប់មកជាមួយការរចនាវត្ថុធាតុ “bio-based polymer”។ Bio-based polymers គឺជាវត្ថុធាតុដើមដែលប្រើប្រាស់ អង្គធាតុដែលអាចកកើតឡើងវិញបាន។ ភាគច្រើន វត្ថុធាតុដើមទាំងនេះបានមកពីរុក្ខជាតិ។ ដើម្បីសម្រេចបាននូវចំនុចនេះ Realme បានចូលរួមជាមួយអ្នករចនាឧស្សាហកម្មជនជាតិជប៉ុន លោក Naoto Fukasawa។
រូបភាព render ពីខាងប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា Realme GT 2 Pro នឹងត្រូវបានបញ្ចេញជាមួយនឹងការរចនា ដែលធ្លាប់បានស្គាល់នៅលើទូរសព្ទជំនាន់មុន គឺ Realme GT Master Edition ដែលរចនាឡើងក្នុងភាពជាដៃគូ ជាមួយលោក Fukasawa ផងដែរ។ គេដឹងថា ឧបករណ៍នេះនឹងមានកាមេរ៉ាឡេនទូលាយ 150ដឺក្រ និងកំពុងប្រើឈីប Qualcomm Snapdragon 8 Gen 1 ប៉ុន្តែលក្ខណៈពិសេសផ្សេងទៀតនៅមិនទាន់បានដឹងនៅឡើយ។
រូបភាព render ផ្លូវការមានភាពខុសគ្នាខ្លាំង ពីការរចនាដែលលេចចេញពីពាក្យចចាមអារ៉ាមកន្លងមក ដែលបង្ហាញអំពីការរចនាផ្នែកខាងក្រោយ ដូចទូរសព្ទ Nexus 6P។ គេមិនច្បាស់ទេ ថាតើរូប render ដើមទាំងនេះគឺសម្រាប់កំណែផ្សេងទៀត ឬឧបករណ៍ Realme ផ្សេងគ្នាទាំងស្រុង។ មិនមានព័ត៌មានលម្អិតត្រូវបានចែករំលែក អំពីការចេញលក់ជាសកលនោះទេ ប៉ុន្តែគេនឹងរង់ចាំរហូតដល់ថ្ងៃទី4 ខែមករា ដើម្បីស្វែងយល់បន្ថែម៕
Our most premium Flagship - the #realmeGT2series will be making its World Debut very soon!
— realme (@realmeIndia) December 22, 2021
The launch is all set to happen in Mainland China on 4th January, 2022.
RT if you're excited! pic.twitter.com/Os5QtytgyI



ប្រភព: 9to5Google