ម្ចាស់ផ្ទះចង់ងងឹតមុខ ក្រោយអ្នកជួលទុកសំរាមគរពេញផ្ទះ និងប្រុងឲ្យប៉ុន្មានដុល្លារ សម្រាប់ថ្លៃសម្អាត (មានវីដេអូ)

//s9.kh1.co/d3/d31e16d1592fd69172278c7994b6e333f4e67245.jpg
សង្គម

 ២៣-ធ្នូ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកជួលផ្ទះជាស្ត្រី បានប្រុងនឹងឲ្យប្រាក់៦៦៧ដុល្លារអាមេរិក ជាការចរចាជាមួយម្ចាស់ផ្ទះជួល ដើម្បីរៀបចំការសម្អាតឡើងវិញ។

អង់គ្លេស៖ កាលពីដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បុរសម្នាក់អាយុ៥៤ឆ្នាំ ជាម្ចាស់ផ្ទះជួលមួយខ្នង មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ស្ទើរនិយាយមិនចង់ចេញ ក្រោយពីអ្នកជួលផ្ទះ បានប្រគល់សោផ្ទះ និងទុកសំរាមស្អុយរលួយពាសពេញផ្ទះគរដូចភ្នំអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ផ្ទះជួលមួយខ្នងនេះ មានបន្ទប់គេងចំនួន៣ និងបន្ទប់ទឹកចំនួន១ ដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Oldham នៃប្រទេសអង់គ្លេស និងលោក Danny Hernon ជាម្ចាស់កម្មសិទ្ធិ។ ហើយផ្ទះទាំងមូលគ្របដណ្ដប់ទៅដោយស្ថានភាពកខ្វក់ មើលលែងយល់ ដែលចានបង្គន់ដូចមិនដែលចាក់ទឹក និងសំរាមមានគ្រប់ជ្រុងនៃផ្ទះទាំងអស់។ ចំណែកគ្រឿងសង្ហារឹមមានការខូចខាតជាខ្លាំង និងសូម្បីតែជញ្ជាំងផ្ទះ ពិដាន ក៏របកថ្នាំ រួមទាំងប្រលាក់ជាច្រើនកន្លែងផងដែរ។

តួយ៉ាង អ្នកជួលផ្ទះជាស្ត្រី (មិនត្រូវបានបញ្ចេញអត្តសញ្ញាណ) បានប្រុងនឹងឲ្យប្រាក់ចំនួន៥០០ផោន (ប្រមាណ៦៦៧ដុល្លារអាមេរិក) ជាការចរចាជាមួយម្ចាស់ផ្ទះជួល ដើម្បីរៀបចំការសម្អាតឡើងវិញ។ តែការសម្អាតមិនមែនចំណាយអស់ប៉ុណ្ណេះឡើយ ដែលម្ចាស់ផ្ទះជួល បានប៉ាន់ស្មានថា វានឹងត្រូវចំណាយអស់ចំនួន១៥,០០០ផោន (ប្រមាណ២០,០០០ដុល្លារអាមេរិក) បូករួមទាំងការជួសជុល។

យ៉ាងណាមិញ ឥឡូវនេះ សំរាមទាំងប៉ុន្មានត្រូវបានប្រមូលចេញពីផ្ទះ និងជួសជុលជាបណ្ដើរៗហើយ ខណៈម្ចាស់ផ្ទះជួលផ្ទាល់ មិនសុខចិត្តចំពោះការចរចាឡើយ ដែលនឹងនាំអ្នកជួលផ្ទះទៅកាន់តុលាការឲ្យបាន បើទោះបីជាគាត់ដឹងថា នាងមិនមានប្រាក់ច្រើនក៏ដោយ ប៉ុន្ដែវាត្រូវការចង្អុលបង្ហាញថា នាងមិនអាចចាកចេញពីផ្ទះក្នុងស្ថានភាពដ៏អាក្រក់បែបនេះទេ។ ហើយនៅពេលដែលផ្ទះជួលជុល និងសម្អាតរួច ម្ចាស់ផ្ទះនឹងដាក់លក់សម្រាប់ឆ្នាំថ្មីខាងមុខនេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  លោក Danny Hernon ជាម្ចាស់ផ្ទះជួល
  លោក Danny Hernon ជាម្ចាស់ផ្ទះជួល
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T