បរទេស៖ ក្នុងអំឡុងពេលបេសកកម្ម ដើម្បីរុករកឲ្យឃើញថាតើភូមិសាស្ត្រនៃព្រះចន្ទ Mimas របស់ភពសៅរ៍បានសាបសូន្យឬនៅ អ្នកស្រាវជ្រាវបានរកឃើញអ្វីដ៏គួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត នោះគឺភស្ដុតាងគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងមហាសមុទ្រក្រោមដី ដែលកប់នៅក្រោមផ្ទៃព្រះចន្ទមួយនេះ។ ព្រះចន្ទ Mimas ដែលអ្នកស្រាវជ្រាវបាននិយាយថា ជាពិភពមហាសមុទ្រលាក់ខ្លួន អាចនឹងពង្រីកចំនួនកន្លែងបន្ថែមដែលអាចរស់នៅបាន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពពួកព្រះចន្ទទឹកកកដែលមានភស្ដុតាងនៃមហាសមុទ្រនៅក្រោមដី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ នាពេលថ្មីៗនេះ។ កន្លងមក គំរូឧទាហរណ៍ចំនួនពីរដែលគេស្គាល់ច្បាស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គឺព្រះចន្ទ Enceladus របស់ភពសៅរ៍ និងព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ ត្រូវបានគេចាត់ទុកថាជាកន្លែងសំខាន់សម្រាប់ស្វែងរកជីវិតអេលៀន។ ជាពិសេស ព្រះចន្ទ Enceladus ហាក់ដូចជាមានសារធាតុផ្សំភាគច្រើន ដែលត្រូវការសម្រាប់ទ្រទ្រង់ជីវិតនៅក្នុងទឹកសមុទ្ររបស់វា ដែលទឹកផុសបានព្រួសចេញមកក្រៅ នៅជិតប៉ូលខាងត្បូងនៃព្រះចន្ទនេះ។
ប៉ុន្តែខណៈពេលដែលផ្ទៃរបស់ព្រះចន្ទ Europa និង Enceladus បង្ហាញសញ្ញានៃសកម្មភាពភូមិសាស្ត្រ ដោយបង្ហាញពីប្រភពកម្ដៅខាងក្នុង ដែលអនុញ្ញាតឲ្យមានវត្តមានទឹករាវ ផ្ទៃនៃព្រះចន្ទ Mimas មានលក្ខណៈក្រហូងយ៉ាងខ្លាំង ដែលនាំឲ្យអ្នកវិទ្យាសាស្ត្រ អ្នកស្រី Alyssa Rhoden នៃវិទ្យាស្ថាន Southwest Research Institute (SwRI) សង្ស័យថា វាគ្រាន់តែជាប្លុកកកនៃទឹកកកប៉ុណ្ណោះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ទោះជាយ៉ាងណាដោយ ឥឡូវនេះ អ្នកស្រី Rhoden គិតថា រូបរាងដូចរណ្ដៅនៅលើព្រះចន្ទ Mimas បានលាក់មហាសមុទ្រ។ អ្នកស្រី Rhoden បាននិយាយទៀតថា ការរកឃើញនេះបង្ហាញថា ព្រះចន្ទ Mimas គឺជាគោលដៅគួរឲ្យទាក់ទាញ សម្រាប់ការស៊ើបអង្កេតបន្ថែមទៀត៕


ប្រភព: The Verge