ថៃ៖ ប៉ុន្មានថ្ងៃមុនកន្លងទៅថ្មីៗនេះ ស្ត្រីដ៏មានសំណាងម្នាក់ អាយុ៣០ឆ្នាំ បានប្រទះឃើញនូវកម្អួតត្រីបាឡែន ដែលមានទម្ងន់សរុប៣០គីឡូក្រាម និងអាចលក់បានតម្លៃរហូតដល់ទៅ១០០លានបាតឯណោះ (ប្រមាណ៣,០៧៥,០០០ដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាង Aunmanee Sarirayoh ជាអ្នកកាន់សាសនាឥស្លាម បានជំពប់ជើងនឹងកម្អួតត្រីបាឡែន នៅពេលដើរលេងតាមឆ្នេរសមុទ្រជាមួយក្រុមគ្រួសារក្នុងខេត្តប៉ាតានី ភាគខាងត្បូងនៃប្រទេសថៃ។ ហើយបន្ទាប់មក នាងបាននាំយកកម្អួតត្រីបាឡែនត្រឡប់ទៅផ្ទះជាមួយ និងពិនិត្យមើលថាតើវាជាអ្វីឲ្យពិតប្រាកដនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ Prince of Songkla ដែលជាលទ្ធផល អ្នកជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា វាជាកម្អួតត្រីបាឡែនតែម្ដង។
យ៉ាងណាមិញ ស្ត្រីជាម្ចាស់កម្អួតត្រីបាឡែនផ្ទាល់ បានបង្ហើបថា នាងនឹងធ្វើការបរិច្ចាគប្រាក់មួយចំនួន ដែលនាងទទួលបានពីការលក់កម្អួតត្រីបាឡែន ទៅកាន់អង្គការសាសនា និងមួយចំនួនទៀត សម្រាប់អ្នកមានជីវភាពខ្វះខាតផងដែរ ខណៈកម្អួតត្រីបាឡែនមានតម្លៃយ៉ាងខ្លាំង ប្រសិនបើវាមានគុណភាពខ្ពស់ និងត្រូវបានគេទិញយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប រួមទាំងផលិតគ្រឿងសម្អាងផ្សេងៗទៀតជាដើម៕
ប្រភព: thesmartlocal
សូមទស្សនារូបភាពខាងក្រោម៖




