អង់គ្លេស៖ អគារអាផាតមិនមួយកន្លែង នៅកណ្ដាលទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានដាក់លក់លើទីផ្សារអចលនទ្រព្យ ក្នុងតម្លៃ៨០០.០០០ផោន (ប្រមាណ១,០៥៨,២០០ដុល្លារអាមេរិក) ដែលជាការកែច្នៃឡើងវិញ ពីសំណង់សល់ពីទសវត្សរ៍ឆ្នាំ១៩៣០ និងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដ៏ប្លែកមួយទៀត គឺលេណដ្ឋានក្រោមដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា លេណដ្ឋានក្រោមដី មិនត្រូវបានប៉ះពាល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្ដេទើបតែមានការជួសជុលនាពេលថ្មីៗកន្លងទៅ ដែលរួមមានបន្ទប់ក្រោមដីចំនួនពីរ ហើយវាក៏មានការផ្គត់ផ្គង់អគ្គិសន៍ផ្ទាល់ខ្លួនផងដែរ។ បន្ថែមពីនេះ វាជាផ្នែមួយនៃអគារមន្ទីរពិសោធន៍ ដែលត្រូវបានប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រទឹក Thames ដើម្បីសាកល្បងសំណាកទឹកពីអាងស្ដុកទឹក និងទន្លេក្នុងអំឡុងសម័យស.ង្គ្រា.ម.លោកលើកទីពីរ។
យ៉ាងណាមិញ លេណដ្ឋានក្រោមដី មានប្រព័ន្ធខ្យល់ចេញចូលត្រឹមត្រូវ និងម៉ាស៊ីកម្ដៅ ក៏ដូចជាភ្លើងបើកពន្លឺទូទៅ ខណៈពិដានមានកម្ពស់ខ្ពស់ល្មម ជាមួយនឹងផ្ទះបាយ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ ហើយចំពោះទីតាំងវិញ មានភាពងាយស្រួលជាខ្លាំង សម្រាប់ការដឹកជញ្ជូន ឬធ្វើដំណើរទាំងអស់ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖
















