តៃវ៉ាន់៖ ស្ត្រីម្នាក់ មកពីតៃវ៉ាន់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនាងបានបង្ហាញពីការចិញ្ចឹមសត្វក្រពើចំនួន៦ក្បាល និងដាក់ប្រលែងឲ្យដើរយ៉ាងមានសេរីភាពពេញផ្ទះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាង Sashimi ជាមនុស្សស្រលាញ់សត្វ តាំងពីនាងស្ថិតក្នុងវ័យកុមារម៉្លេះ ដែលនាងធ្លាប់បានចិញ្ចឹមនូវសត្វទន្សាយ កណ្ដុរ និងកំប្រុកជាដើម។ ហើយមានថ្ងៃមួយ នាអំឡុងពេលអាយុ៨ឆ្នាំ ឪពុករបស់នាង បាននាំនាងទៅកាន់ហាងលក់សត្វចិញ្ចឹមមួយកន្លែង ដែលបណ្ដាលឲ្យនាងបានឃើញសត្វក្រពើមួយក្បាលក្នុងប្រអប់កញ្ចក់ ក៏ស្រាប់តែចាប់អារម្មណ៍ភ្លាមៗ និងចង់បានយកមកចិញ្ចឹមផងដែរ។
តួយ៉ាង ក្នុងចំណោមសត្វក្រពើទាំង៦ក្បាល មានមួយក្បាលអាយុ២៤ឆ្នាំ ដែលនាងបានមកដោយឥតគិតថ្លៃ ក្រោយពីម្ចាស់ដើមរបស់វា បានទទួល.ម.រ.ភាពបាត់ទៅ និងមិនមាននរណាម្នាក់មើលថែ។ ហើយវា តែងតែពាំស្បែកជើងរបស់នាងលេង និងរបស់ផ្សេងៗទៀតជានិច្ច ដែលមើលទៅដូចជាសត្វសុនខអីចឹង ខណៈស៊ីតែសាច់ត្រី និងស៊ាំជាមួយមនុស្ស។
យ៉ាងណាមិញ ចំពោះការចិញ្ចឹមក្រពើនេះ មិនមានអ្វីគួរឲ្យភ័.យ.ខ្លាចសម្រាប់នាងឡើយ ដែលនាងគិតថា ពួកវាទាំងអស់សុទ្ធសឹងតែគួរឲ្យស្រលាញ់៕
សូមទស្សនារូបភាពខាងក្រោម៖





