លេចធ្លាយកាលបរិច្ឆេទ ទំនងជាថ្ងៃប្រកាសបង្ហាញទូរសព្ទ Xiaomi 12 Ultra

//s9.kh1.co/e2/e2100c1498688407a323b4789e9ec1c3f5032e3c.jpg
បច្ចេកវិទ្យា

 ១៧-ឧសភា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើរូបភាពនេះពិតជាត្រឹមត្រូវមែន វាអាចនឹងបង្ហាញពីការផ្ដោតសំខាន់ទៅលើការថតរូប ពីកំពូលស្មាតហ្វូនមួយនេះ​របស់ Xiaomi។

ចិន៖ ទូរសព្ទ Xiaomi 12 Ultra ជិតមកដល់ហើយ។ ការលេចធ្លាយជាច្រើនបានបង្ហាញឡើង កាលពីសប្ដាហ៍មុន ដែលបង្ហាញព័ត៌មានលម្អិតនៃការរចនានៃទូរសព្ទ Xiaomi flagship នាពេលខាងមុខ។ ឥឡូវនេះ វាហាក់ដូចជាការប្រកាសបញ្ចេញប្រហែលជាជិតមកដល់ហើយ ដោយផ្ទាំង poster ហាក់ដូចជាបង្ហាញពី ពេលណាដែលទូរសព្ទនេះនឹងត្រូវបង្ហាញខ្លួនជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពមួយដែលត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo វាហាក់ដូចជា Xiaomi 12 Ultra នឹងបង្ហាញខ្លួននៅថ្ងៃទី21 ខែមិថុនា។ Xiaomi 12 Ultra មើលទៅជាទូរសព្ទដែលផ្តោតលើកាមេរ៉ា និងការរចនាផ្នែកខាងក្រោយរបស់វាត្រូវបានបង្ហាញច្បាស់ៗដែរ។ យ៉ាងណាមិញ ប្រសិនបើរូបភាពនេះពិតជាត្រឹមត្រូវមែន វាអាចនឹងបង្ហាញពីការផ្ដោតសំខាន់ទៅលើការថតរូប ពីកំពូលស្មាតហ្វូនមួយនេះ​របស់ Xiaomi។

លើសពីនេះ រូបភាពបញ្ជាក់ថា Xiaomi 12 Ultra នឹងត្រូវបានបំពាក់ជាមួយកំពូលឈីបបន្ទាប់របស់ក្រុមហ៊ុន Qualcomm នោះគឺ Snapdragon 8 Gen 1 Plus។ ឈីប Snapdragon 8 Gen 1 Plus នឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី20 ខែឧសភា ហើយនឹងក្លាយជាការបង្កើនប្រសិទ្ធភាពពីលើ Snapdragon 8 Gen 1 ដែលផ្ដល់ថាមពលដល់ Xiaomi 12 និង Xiaomi 12 Pro៕

ផ្ទាំង Poster ដែលបានលេចធ្លាយ
ផ្ទាំង Poster ដែលបានលេចធ្លាយ
គំរូរូប render ដំបូងៗ
គំរូរូប render ដំបូងៗ

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T