មកស្គាល់សមត្ថភាពទូរសព្ទ Asus ROG Phone 6 និង ROG Phone 6 Pro ដែលទើបប្រកាសចេញ

//s9.kh1.co/9a/9a7fdf3cabec3d1ab8abca78532fe9748050af75.jpg
បច្ចេកវិទ្យា

 ០៦-កក្កដា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

Asus ROG Phone 6 Pro និង ROG Phone 6 ដំណើរការជាមួយឈីប Qualcomm Snapdragon 8+ Gen 1 តែមួយ។

បរទេស៖ ទូរសព្ទ Asus ROG Phone 6 និង ROG Phone 6 Pro ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវ​ការ​ បន្ទាប់ពីមានការលេចធ្លាយព័ត៌មានខ្លីជាច្រើនសប្ដាហ៍។ Asus ROG Phone 6 Pro និង ROG Phone 6 ដំណើរការជាមួយឈីប Qualcomm Snapdragon 8+ Gen 1 តែមួយ។ ទូរសព្ទ ROG Phone 6 ធម្មតាផ្ដល់ជូនរ៉េមឡើងដល់ទៅ 16GB ចំណែកឯ ROG Phone 6 Pro វិញមានរ៉េមឡើងទៅដល់ 18GB។ ចំពោះទំហំផ្ទុកសម្រាប់ទាំងពីរម៉ូឌែលនេះអាចឡើងរហូតទៅ 512GB ដោយមិនមានជម្រើសបន្ថែមមេម៉ូរីពីខាងក្រៅបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Asus ROG Phone 6 និង ROG Phone 6 Pro មានអេក្រង់ទំហំ 6.7អ៊ីញ FHD+ (2,448 x 1,080) ជាមួយល្បឿន 165 Hz refresh rate, ល្បឿន 720 Hz touch sampling rate, កម្រិតពន្លឺ 800 nits, គ្របដណ្ដប់ទៅដោយ DCI-P3 colour gamut 111.23%, sRGB colour gamut 150.89%, 23 ms touch latency, និងស្រទាប់ការពារ 2.5D Corning Gorilla Glass។

ទូរសព្ទលេងហ្គេមមិនសូវមានភាពលេចធ្លោចំពោះសមត្ថភាពកាមេរ៉ារបស់ពួកវាប៉ុន្មានទេ។ Asus ROG Phone 6 Pro និង ROG Phone 6 រក្សាបានចំនុចសំខាន់ៗជាមួយនឹងសេនស័រគោល SONY IMX766 ទំហំ50MP, និងឡេនទូលាយ/ម៉ាក្រូ ទំហំ13MP។ ចំណែក សេនស័រ 12MP វិញជួយសម្រាប់ការថតសែហ្វី និងការខលជាវីដេអូ។ ជម្រើសថតវីដេអូរួមមាន 8K 24 FPS, 4K 60 FPS, និង 1080p 120 FPS។

ជម្រើសនៃការតភ្ជាប់នៅលើ Asus ROG Phone 6 និង ROG Phone 6 Pro រួមមាន Wi-Fi 6E, Bluetooth 5.2, រន្ធ USB Type-C ចំនួនពីរ, និង NFC។ វាអាចទាញការប្រើប្រាស់ថាមពលថ្ម 3,000 mAh ចំនួនពីរ ដែលបានរៀបចំក្នុងការកំណត់រចនាសម្ព័ន្ធទំហំសរុប 6,000 mAh ដែលគាំទ្រការសាកថ្មលឿន 65W។

Asus ROG Phone 6 Pro (រ៉េម 18 GB/ទំហំផ្ទុក 512 GB) នឹងមានតម្លៃ €1,299 (US$1,337) ហើយនឹងដាក់លក់នៅចុងខែសីហា ឆ្នាំ2022។ ម៉ូឌែល ROG Phone 6 ធម្មតាដែលមានរ៉េម 12GB និងទំហំផ្ទុក 256GB នឹងលក់ក្នុងតម្លៃ  €999 (US$1,027) នៅដើមខែសីហា ឆ្នាំ2022។ សម្រាប់តម្លៃ €1,149 (US$1,182) អាចដំឡើងរ៉េម 16GB និងទំហំផ្ទុក 512GB៕

https://s9.kh1.co/__image/w=650,h=650,q=100/9f/9f9f6859bebf7cc77460f80882e96b12631cba3c.png
https://s9.kh1.co/__image/w=650,h=435,q=100/6d/6da41a9b975321748a6692a97b8ddb30bc44aa7c.png
https://s9.kh1.co/__image/w=650,h=479,q=100/af/afe409036fe8b7403693fc1bfee03a313b731513.png
https://s9.kh1.co/__image/w=650,h=650,q=100/e2/e289e0f96f23ccb7c3c036bace41dae327006f01.png

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T